ព័ត៌មានជាតិ
មន្ត្រីពេទ្យសត្វខេត្តកំពង់ចាម បន្តចុះបាញ់ថ្នាំសម្លាប់មេរោគ កន្លែងធ្លាប់ផ្ទុះជំងឺផ្តាសាយបក្សី
មន្រ្តីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានបន្តយុទ្ធនាការផ្សព្វផ្សាយជំងឺផ្តាសាយបក្សី និងវិធានការការពារ ដោយបាញ់ថ្នាំសម្លាប់មេរោគនៅតំបន់ដែលធ្លាប់រងការផ្ទុះជំងឺផ្តាសាយបក្សី ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺមួយនេះ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម បានចាត់មន្ត្រីជំនាញសហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះធ្វើជីវសុវត្ថិភាពនៅតំបន់ដែលមានហានិភ័យលើជំងឺផ្ដាសាយបក្សី និងបានណែនាំដល់កសិករ ស្តីពីជំងឺផ្ដាសាយបក្សី និងវិធានការណ៍ការពារ ក្នុងភូមិក្បាលអូរ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់។ បច្ចុប្បន្ន មន្ត្រីជំនាញកំពុងតាមដាន និងរង់ចាំទទួលព័ត៌មានពីប្អូនលព័ត៌តាមដានជំងឺប្រជាពលរដ្ឋជានិច្ច ប្រសិនមានករណីណាសង្ស័យមន្ត្រីពេទ្យសត្វខេត្ត និងធ្វើការចុះទប់ស្កាត់ភ្លាម ដោយបាញ់ថ្នាំសម្លាប់មេរោគនៅនឹងកន្លែង។


ក្នុងការចុះបាញ់ថ្នាំសម្លាប់មេរោគបង្ការជំងឺឆ្លងផ្តាសាយបក្សីនៅតំបន់នេះ មន្ត្រីជំនាញពេទ្យសត្វ ក៍បានផ្សព្វផ្សាយ និងអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលចិញ្ចឹមសត្វ រួមទាំងកន្លែងសត្វត្តឃាតទាំងអស់ ត្រូវចេះតាមដានសុខភាពសត្វចិញ្ចឹម និងសម្អាតបរិស្ថានជុំវិញ។ ប៉ុន្តែ ប្រសិនបើមានការសង្ស័យ ឬសត្វបក្សីងាប់ត្រូវសហការ និងរាយការណ៍ទៅមន្ត្រីពេទ្យភូមិភ្លាមៗ ដើម្បីរួមគ្នាចាត់វិធានការការពារទប់ស្កាត់ជំងឺមួយនេះកុំឱ្យឆ្លងរីករាលដាលទៀត។

គួរជម្រាបថា កន្លងមកក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មានតំបន់មួយចំនួនធ្លាប់ផ្ទុះជំងឺផ្តាសាយបក្សី រួមមាន ក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ និងក្នុងឃុំគរ ស្រុកព្រៃឈរជាដើម៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


