សន្តិសុខសង្គម
អាជ្ញាធរខេត្តកំពង់ធំ បញ្ជាឲ្យបញ្ឈប់អាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទត្រឹមថ្ងៃទី១៤កុម្ភៈនេះ
អាជ្ញាធរខេត្តកំពង់ធំ ដាក់បទបញ្ជាបញ្ឈប់មិនឲ្យមានដំណើរការអាជីកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសល្បែងផ្សងសំណាងឡូតូ។
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពិភាក្សា ការធ្វើអាជីវកម្មឆ្នោតផ្សងសំណាងឡូតូ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ក្នុងឱកាសនោះ លោកបានដាក់បទបញ្ជាឲ្យម្ចាស់ទីតាំង និងក្រុមហ៊ុនអាជីវកម្មឆ្នោតខុសច្បាប់ទាំងអស់បញ្ឈប់សកម្មភាពរបស់ខ្លួន ត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះជាដាច់ខាត។

លោកបន្តថា តំណាងសេវាករទាំងអស់ដែលចូលរួមប្រជុំនៅថ្ងៃនេះ ត្រូវបិទទីតាំងរបស់ខ្លួនមុនពេលអាជ្ញាធរទៅបិទ បើមិនដូច្នេះទេ គឺនឹងត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានការលើកលែង។ ទន្ទឹមនោះអាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវ ប្រសិនបើរកឃើញថា នៅក្នុងមូលដ្ឋានរបស់ខ្លួនមានបើកទីតាំងបនល្បែងខុសច្បាប់។ ការអនុវត្តកិច្ចការងារព្រមគ្នានេះ ត្រូវតែចូលរួមជាដាច់ខាត ដើម្បីពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក៏ដូចជាការអនុវត្ត គោលនយោបាយរួមរបស់ប្រមុខរាជរដ្ឋបាលភិបាល ក្នុងការជូនដំណឹងដល់ប្រតិបត្តិ្កករទាំងអស់ដើម្បីកុំឲ្យមានបញ្ហាក្នុងការអនុវត្តនិតិវិធីច្បាប់។ ក្នុងនោះ ក្រុមហ៊ុនត្រូវមានច្បាប់អនុវត្តចេញដោយគណៈកម្មការគ្រប់ល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា (គ ល ក) ដែលការអនុញ្ញាតទាំងអស់ត្រូវមានទីតាំងច្បាស់លាស់ ដោយលិខិតអនុញ្ញាតមួយ ធ្វើអាជីវកម្មបានតែមួយទីតាំងបុណ្ណោះ។

លោកបញ្ជាក់ថា នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ មានក្រុមហ៊ុនល្បែងផ្សងសំណាងសរុប ៦ ក្រុមហ៊ុន កំពុងធ្វើអាជីវកម្ម នៅតាមក្រុង ស្រុក ទាំងប្រាំបួន ដែលមានទីតាំងសរុបរហូត ដល់៣៩១ទីតាំង ហើយមានតែ ៣ទីតាំងប៉ុណ្ណោះ មានច្បាប់អនុញ្ញតពីគណៈកម្មការគ្រប់ល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា (គ.ល.ក) ក្នុងទីតាំងទាំងនោះមាននៅក្នុងក្រុងស្ទឹងសែន ចំនួន២តាំង និងនៅស្រុកកំពង់ស្វាយ ១ទីតាំង ក្រៅពីនេះគឺពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ។

លោកបានដាក់បទបញ្ជាដាច់ខាត និងអំពាវនាវដល់ម្ចាស់ទីតាំងទាំងអស់ដែលផ្តល់ទីតាំងដោយខុសច្បាប់មិនសហការ គឺនឹងត្រូវអនុវត្តវិធានការច្បាប់ ឈានទៅរកកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីអនុវត្តតាមច្បាប់ជាធរមាន៕
អត្ថបទ៖ ឈាង មករា



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


