ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ៖ បញ្ហាចំនួន ២ កំពុងអុកឡុកពិភពលោក
ប្រមុខដឹកនាំអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធ ទី១៤ ខែកុម្ភៈបានព្រមានថា បម្រែបម្រួលអាកាសធាតុ និងវិបត្តិស្បៀងអាហារ កំពុងគំរាមកំហែងកាន់តែខ្លាំងទៅលើសុខសុវត្ថិភាពរបស់មនុស្សជាតិជាសាកល ។ នេះបើតាមការប្រកាសនៅក្នុងជំនួបប្រជុំថ្នាក់ដឹកនាំនៃអង្គការសហប្រជាជាតិ ។

ប្រភពសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អគ្គលេខាធិការ UN លោក Antonio Guterres បានជំរុញឲ្យសមាជិកក្រុមប្រឹក្សាសន្តិសុខ UN លាតត្រដាងនូវផលប៉ះពាល់នៃកង្វះស្បៀងអាហារ និងការកើនឡើងនៃសីតណ្ហភាពជាសកលទៅលើសន្តិសុខសុវត្ថិភាពអន្តរជាតិ ។
បើតាមលោក Guterres បានលើកឡើងថា “បញ្ហាអាកាសធាតុ និងជម្លោះរ៉ាំរ៉ៃ ជាកត្តាសំខាន់ ២ ដែលជំរុញឲ្យមានបញ្ហាកង្វះស្បៀងអាហារ ។ កន្លែងដែលផ្ទុះសង្គ្រាម ក៏មានភាពអត់ឃ្លាន រួមទាំងបម្លាស់ទីជម្រកប្រជាពលរដ្ឋ ការបំផ្លិចបំផ្លាញទីដំណាំកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ខណៈពេលដែលការប្រែប្រួលអាកាសធាតុ ក៏កំពុងបំផ្លិចបំផ្លាញដល់ដំណើរការផលិតកម្មចំណីអាហារផងដែរ” ។

លោកក៏បានលើកឡើងលើករណីសង្រ្គាមរ៉ាំរ៉ៃនៅហ្គាហ្សា ដែលគ្មាននរណាម្នាក់មានអាហារហូបគ្រប់គ្រាន់ ពោលគឺ៨០% ត្រូវជា ៧ សែននាក់ចាត់ចូលជាប្រជាពលរដ្ឋមានភាពអត់ឃ្លានខ្លាំងជាងគេនៅលើពិភពលោក ។ ត្រឡប់ទៅករណីសង្គ្រាមនៅប្រទេសស៊ីរី កាលពីជាង ១០ ឆ្នាំមុន ដែលមានប្រជាជនស៊ីរីប្រមាណ ១៣ លាននាក់ សឹងតែគ្មានអាហារហូបសម្រាប់មួយថ្ងៃៗ ហើយរឿងរ៉ាវទាំងនេះ ក៏កំពុងហៀបនឹងកើតនៅប្រទេសមីយ៉ាន់ម៉ាដូចគ្នា ។
ដោយឡែក លោក Simon Stiell ប្រធានទទួលបន្ទុកផ្នែកបម្រែបម្រួលអាកាសធាតុរបស់ UN ក៏បានលើកឡើងក្នុងកិច្ចប្រជុំដែរថា មនុស្សម្នាក់ក្នុងចំណោម ១០ នាក់នៅលើពិភពលោកសព្វថ្ងៃកំពុងជួបប្រទះនឹងកង្វះអាហារ ភាពអត់ឃ្លានជាមករហូតឥតដាច់ ប្រសិនបើបញ្ហាបម្រែបម្រួលអាកាសធាតុនៅតែបន្តកើនឡើង ហើយនឹងកាន់តែធ្ងន់ធ្ងរថែមទៀតផងដែរ ដូច្នេះត្រូវតែទទួលស្គាល់ចំណាត់ការអ្វីដែលអាចអនុវត្តបាន ជាជាងគ្រាន់តែសង្ឃឹមថាបញ្ហានឹងបាត់ដោយឯកឯង ៕

ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


