ព័ត៌មានជាតិ
ទុនគម្រោងវិនិយោគនៅកម្ពុជាកើនឡើងជិត ១ ពាន់លានដុល្លារប្រៀបធៀបឆ្នាំ ២០២២
នៅក្នុងជំនួបជាមួយលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ទុនគម្រោងវិនិយោគនៅប្រទេសកម្ពុជាបានកើនឡើងជិត ១ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ បើធៀបទៅឆ្នាំ ២០២២ ខណៈនៅឆ្នាំ ២០២៤ កម្ពុជារំពឹងនឹងទទួលបានកំណើនការវិនិយោគបន្ថែមទៀត ទោះបីជាស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមក្ដី។
លោក ស៊ុន ចាន់ថុល បានលើកឡើងថា កាលពីឆ្នាំ២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ២៦៨ គម្រោងដែលមានទុនវិនិយោគប្រមាណជិត ៤,៩ ពាន់លានដុល្លារអាមេរិក បើធៀបទៅឆ្នាំ២០២២ ទទួលបានគម្រោងវិនិយោគក្នុងតម្លៃទឹកប្រាក់ប្រមាណជិត ៤ ពាន់លានដុល្លារអាមេរិក។

លោក ស៊ុន ចាន់ថុល បនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏រំពឹងពីសន្ទុះកើនឡើងនៃគម្រោងវិនិយោគនៅកម្ពុជានាដើមឆ្នាំ ២០២៤។
នេះបើតាមការលោកឧបនាយករដ្ឋមន្រ្តី បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងខែមករា ឆ្នាំ ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៣២ គម្រោងច្រើនជាង ២ ដង បើធៀបនឹងខែមករា ឆ្នាំ២០២៣។

ទាក់ទងការទាក់ទាញការវិនិយោគ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។
លោក ស៊ុន ចាន់ថុលបានសង្កត់ធ្ងន់ថា ដើម្បីបង្កើនភាពប្រកួតប្រជែង កម្ពុជាមានគោលបំណងក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន ៧០% នៃថាមពលសរុបត្រឹមឆ្នាំ ២០៣០។
លោកបានលើកឡើងមហិច្ចតាដ៏ធំមួយរបស់រដ្ឋាភិបាលលើគម្រោងសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលចាយទុនវិនិយោគរាប់ពាន់លានដុល្លារ ដែលនឹងបង្កើនការទាក់ទាញវិនិយោគិនពីបណ្ដាប្រទេសនានា ជាពិសេសក៏នឹងក្លាយជាគម្រោងព្រែកជីកប្រវត្តិសាស្ត្ររបស់កម្ពុជានាពេលខាងមុខនេះផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


