ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់វ៉ាដាច់ជប៉ុន ក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេទី៣លើពិភពលោក
ប្រាក់យ៉េនធ្លាក់ចុះ គួបផ្សំនឹងចំនួនប្រជាជនវ័យចំណាស់ ខណ:ដែលអាត្រាចំនួនប្រជាជនថ្មីធ្លាក់ចុះទៀតនោះ បានធ្វើឱ្យប្រទេសជប៉ុនបាត់បង់តំណែងជាប្រទេសសេដ្ឋកិច្ចធំជាងគេទី៣ របស់ពិភពលោកហើយជំនួសដោយប្រទេសអាល្លឺម៉ង់វិញ ។
យោងតាមទីភ្នាក់សារព័ត៌មាន Reuters ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនចេញផ្សាយនៅថ្ងៃទី ១៥ ខែកុម្ភៈបង្ហាញថា ផលិតផលក្នុងស្រុកសរុបបន្ទាប់បន្សំ (GDP) របស់ប្រទេសជប៉ុនក្នុងឆ្នាំ ២០២៣ មានចំនួន ៤.២០០ ពាន់លានដុល្លារ ហើយបើងាកទៅមើលប្រទេសអាល្លឺម៉ង់វិញគឺ ៤.៥០០០ ពាន់លានដុល្លារ ។ ដូច្នេះហើយ ជប៉ុនបានបាត់បង់តំណែងជាមហាអំណាចសេដ្ឋកិច្ចទី៣ របស់ពិភពលោកទៅឱ្យប្រទេសអឺរ៉ុបវិញ ។

ប្រភពដដែលបានឱ្យដឹងទៀតថា GDP របស់ប្រទេសជប៉ុនបានធ្លាក់ចុះជាចម្បងដោយសារតែកត្តាធ្លាក់ថ្លៃយ៉ាងខ្លាំងនៃប្រាក់យ៉េន ធៀបនឹងប្រាក់ដុល្លារអាមេរិក។ រូបិយប័ណ្ណនេះបានបាត់បង់តម្លៃជិត ២០% ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ហើយផ្នែកមួយនៃហេតុផលធ្លាក់ចុះនៃប្រាក់យ៉េនគឺដោយសារ ធនាគារកណ្តាលជប៉ុន (BOJ) រក្សាគោលនយោបាយអត្រាការប្រាក់ទាប ផ្ទុយទៅនឹងរលកនៃការកើនឡើងអត្រាការប្រាក់របស់សេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតក្នុងពិភពលោកនៅរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ដូច្នេះបណ្ដាលឱ្យវិនិយោគិនជាច្រើន មិនចង់បានប្រាក់យ៉េនដាក់ក្នុងកាបូបរបស់ពួកគេឡើយ ។ លើសពីនេះ GDP របស់ជប៉ុនក្នុងត្រីមាសទី ៤ នៃ ឆ្នាំ ២០២៣ ក៏បានធ្លាក់ចុះ ០.១% បើធៀបនឹងត្រីមាសមុនៗ ។
យ៉ាងណាមិញ ទាំងសេដ្ឋកិច្ចអាល្លឺម៉ង់ និងជប៉ុន កំពុងមានបញ្ហាទូទៅស្រដៀងគ្នា ដូចជាចំនួនប្រជាជនវ័យចំណាស់ កង្វះធនធានធម្មជាតិ និងការពឹងផ្អែកលើការនាំចេញ ក៏ដូចជាការផលិតរថយន្ត។ ទន្ទឹមគ្នានេះដែរ ឥណ្ឌាត្រូវបានគេព្យាករថានឹងអាចវ៉ាដាច់អាល្លឺម៉ង់ និងជប៉ុនក្នុងពេលឆាប់ៗ ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៣របស់ពិភពលោកនៅចុងទសវត្សរ៍នេះ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


