ព័ត៌មានអន្ដរជាតិ
ជប៉ុនឈប់ប្រារព្ធបុណ្យអាក្រាតកាយបុរស ក្រោយចំនួនប្រជាជនធ្លាក់ចុះខ្លាំងពេក
កាលពីថ្ងៃទី ២០ ខែកុម្ភៈ ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា អ្នករៀបចំពិធីបុណ្យ Naked man festival ឬ Hadaka ដែលជាពិធីបុណ្យដ៏ល្បីល្បាញនៅក្នុងប្រទេសជប៉ុនបានប្រកាសថា ឆ្នាំនេះជាឆ្នាំចុងក្រោយដែលពិធីបុណ្យនឹងត្រូវប្រារព្ធឡើង។ ពួកគេបានលើកហេតុផលថា មិនអាចស្វែងរកយុវជនមកជំនួសមនុស្សចាស់ដែលចូលរួមពិធីបុណ្យបានទៀងទាត់។ វាជាពិធីបុណ្យមួយផ្សេងទៀតដែលត្រូវបានបញ្ឈប់ដោយសារតែសង្គមវ័យចំណាស់ និងចំនួនប្រជាជនធ្លាក់ចុះ។

ពិធីបុណ្យអាក្រាត វាជាពិធីបុណ្យមួយដែលត្រូវបានប្រារព្ធឡើងអស់រយៈពេលជាង ១,០០០ ឆ្នាំមកហើយ វាគឺជាពិធីបុណ្យមួយដែលបុរសវ័យក្មេងជនជាតិជប៉ុនប្រកួតប្រជែងដើម្បីកាន់កាប់នូវគ្រឿងម្យ៉ាងគេហៅថា shinki ។ វាត្រូវបានគេជឿថាអ្នកឈ្នះគឺជាបុរសដែលមានសំណាងបំផុតនៅឆ្នាំនោះ។ ការប្រណាំងតម្រូវឲ្យអ្នកចូលរួមដោះអាវយឺត ហើយរត់កាត់ទឹកក្នុងអាកាសធាតុត្រជាក់ខ្លាំង។
ទោះយ៉ាងណាក៏ដោយ អ្នករៀបចំកម្មវិធីបានសរសេរសារមួយនៅលើគេហទំព័រដោយបញ្ជាក់ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារតែអ្នករៀបចំមិនអាចរកឃើញយុវជនដែលមានឆន្ទៈចូលរួមក្នុងពិធីបុណ្យនេះ។ គួបផ្សំនឹងអាយុនៃអ្នកចូលរួមបន្តកើនឡើង។
ថ្វីបើពុំសូវមានអ្នកចូលរួមក៏ពិតមែន ប៉ុន្តែយ៉ាងណាក៏ដោយក៏កម្មវិធីនៅតែរកឃើញអ្នកឈ្នះឆ្នាំនេះ គឺលោក Kikuchi Toshiaki អាយុ ៤៩ ឆ្នាំ ដោយរូបលោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “វាជារឿងដ៏សោកសៅសម្រាប់ពិធីបុណ្យនេះត្រូវបានបញ្ចប់។ ខ្ញុំបានចូលរួមដោយសង្ឃឹមថា នេះនឹងក្លាយជាពិធីបុណ្យដែលមិនអាចបំភ្លេចបាន”។
យ៉ាងណាមិញ ចំនួនប្រជាជនរបស់ប្រទេសជប៉ុនបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ហើយជាបញ្ហាដែលតែងតែបង្កការឈឺក្បាលសម្រាប់មេដឹកនាំជប៉ុន។ បន្ថែមពីលើចំនួនប្រជាជនថយចុះ ពួកគេប្រឈមមុខនឹងចំនួនប្រជាជនចាស់ជរា និងការថយចុះកម្លាំងការងារ ក្នុងបញ្ហាប្រឈមក្នុងការផ្តល់ប្រាក់សោធននិវត្តន៍ និងការថែទាំសុខភាព ខណៈដែលតម្រូវការពីប្រជាជនវ័យចំណាស់កើនឡើង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ូលិសជប៉ុនចាប់ខ្លួនស្ត្រីវ័យ៦៤ឆ្នាំម្នាក់ ពីបទលក់កាបូបប្រណិតក្លែងក្លាយ និងដេរខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


