Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស​ជប៉ុន​ចាប់ខ្លួន​ស្ត្រីវ័យ៦៤​ឆ្នាំ​ម្នាក់ ​ពី​បទ​លក់​កាបូប​ប្រណិត​ក្លែងក្លាយ និង​ដេរ​ខ្លួន​ឯង​

បានផុស

នៅ

ប៉ូលិសជប៉ុនបានចាប់ខ្លួនស្ត្រីអាយុ ៦៤ ឆ្នាំម្នាក់​ ដែលហ៊ានលក់កាបូបក្លែងបន្លំពីម៉ាកប្រណីតមួយ ហើយរកឃើញរបស់របរចំនួន៣៣០ ផ្សេងទៀតនៅក្នុងទំនិញនោះ ខណៈនាងបានសារភាពថា ផលិតផលទាំងនេះសុទ្ធតែដេរវាដោយខ្លួនឯងទាំងអស់ បន្ទាប់ពីអាជីវកម្មមិនល្អ។

កាលពីថ្ងៃទី ១៣ ខែកុម្ភៈ គេហទំព័រ Audit Central បានរាយការណ៍ពីមន្ត្រីប៉ូលិសជប៉ុនថា ស្ត្រី​វ័យ​៦៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ​បន្ទាប់​ពី​នាង​បាន​លក់​កាបូបប្រណីត​ក្លែងក្លាយ។ នាង​បាន​សារភាព​ថា កាបូប​ទាំង​អស់​ត្រូវ​បាន​ដេរ​ដោយ​ខ្លួន​នាង​ផ្ទាល់តែម្ដង។

ស្ត្រី​រូប​នេះ​បើក​ហាង​លក់​កាបូប​តូច​មួយ នៅតំបន់ Kasushika នៅទីក្រុងតូក្យូ អាជីវកម្មរបស់នាងលក់មិនសូវដាច់ទេ។ មុន​ការ​រាតត្បាតជំងឺកូវីដ១៩ វាបានធ្វើឲ្យអាជីវកម្ម​របស់​នាង​កាន់តែ​ធ្លាក់​ចុះ ខណៈពេលដែលនាងកំពុងមើលទូរទស្សន៍ កម្មវិធីនេះក៏បង្ហាញអំពីកាបូបម៉ាកល្បីៗ និងពីការត្រួតពិនិត្យបន្ថែម នាងបានរកឃើញក្រណាត់ និងស្បែកសំយោគនៅក្នុងហាងអនឡាញមួយ។ ដូច្នេះ នាង​បាន​បញ្ជា​ទិញ​មួយ ហើយ​ដេរ​វា​ដោយ​ខ្លួន​ឯង។

កាលពីឆ្នាំមុន នាងបានរកលុយបាន ៩០០,០០០ យ៉េន ពីការលក់កាបូបប្រណិតក្រោមយីហោ Louis Vuitton, Chanel និង Gucci ហើយនាងបានលក់ផលិតផលរបស់នាងក្នុងតម្លៃប្រហែល ៣,៥០០ យ៉េន មុនគេ ហើយចុងក្រោយនាងត្រូវប៉ូលិសចាប់ខ្លួន និងត្រៀម​រឹបអូស​ផលិតផល​ក្លែងក្លាយ​ជាង​៣៣០​មុខ​ឯណោះ។

ទោះយ៉ាងណាក៏ដោយ យោងតាមចម្លើយសារភាព​ថា នាង​បាន​បង្កើត​របស់​ទាំងនេះ​ដោយ​ដៃ​របស់​នាង​ផ្ទាល់ ដោយប្រើម៉ាស៊ីនដេរ បំណែកមួយចំនួនដែលនាងបានចម្លងពីផលិតផលម៉ាកល្បីៗ ចំណែក​បំណែក​ខ្លះ​ទៀត នាង​បាន​រចនា​ខ្លួន​នាង​ឲ្យស្រដៀង​នឹង​ផលិតផល​ម៉ាក​អ្នក​រចនា ដើម្បីទាក់ទាញអតិថិជនឲ្យកាន់តែពេញចិត្តខ្លាំងនឹងផលិតផលរបស់នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសអង់គ្លេសវ័យ៥០ឆ្នាំ​ តេហៅប៉ូលិសមកចាប់ខ្លួនឯង ពីបទបើកបរក្នុងស្ថានភាពស្រវឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម