Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនជនជាតិវៀតណាម៤នាក់ រកឃើញថ្នាំញៀនជាង១គីឡូក្រាម និងអាវុធខ្លី៣ដើម

បានផុស

នៅ

កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនជាតិវៀតណាមប្រុស ស្រី៤នាក់ ដកហូតគ្រឿងញៀនជាង១គីឡូក្រាម និងអាវុធខ្លី៣ដើម។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន៤នាក់មានឈ្មោះ ដង អាន់តង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ឈ្មោះ ហ្វាម មិនថាំង ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ឈ្មោះ ឡេ ឌឹកជី ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ឈ្មោះ ហ្វាម ជូង៉ុក ភេទស្រី ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

តាមរបាយាករណ៍ ប្រតិបត្តិការនេះកម្លាំងបានដកហូតវត្ថុតាងគ្រឿញៀនគ្រប់ប្រភេទសរុបទម្ងន់ ១៤០៧,៣៦ ក្រាម​(០១គីឡូ៤០៧,៣៦ក្រាម) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២ គ្រឿង អាវុធខ្លី០៣ដើម បង់០១ គ្រាប់២១គ្រាប់ ទូរស័ព្ទ​០៤គ្រឿង ម៉ូតូ៨គ្រឿង ប្រាក់១៨៤០ដុល្លារ កាតធនាគារ០៥ លិខិតឆ្លងដែន២ក្បាល អត្តសញ្ញាបណ័សញ្ជាតិ​វៀតណាម៧សន្លឹក ព្រមទាំងគ្រឿងអលង្ការ ឧបករណ៍ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៥ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ១៨ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១២ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម