សន្តិសុខសង្គម
ក្រុមការងារជញ្ជីងចល័ត ចុះឃាត់រថយន្ត ចំនួន ២គ្រឿង ដឹកលើសទម្ងន់តាមផ្លូវជាតិលេខ៧
ក្រុមការងារជញ្ជីងចល័ត ដឹកនាំដោយ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានចុះប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់ចំណុចភូមិសាឡាង១ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយឃាត់បានរថយន្តចំនួន២គ្រឿង ដែលដឹករហូតដល់ជិត ៨០ តោន។

រថយន្តដែលឃាត់បានខាងលើ គឺជាប្រភេទរថយន្តធុនធំសណ្តោងសឺមី ដោយ១គ្រឿងពាក់ស្លាកលេខ កំពង់ចាម 3A- 1770 ដឹករហូតដល់ ៧៧ តោន និងរថយន្តមួយគ្រឿងទៀតពាក់ស្លាកលេខ ត្បូងឃ្មុំ 3A -4329 ដឹករហូតដល់៧៤ តោន ។ បន្ទាប់ពីរកឃើញថារយន្តទាំង២ បានដឹកលើសទម្ងន់ដែលធ្វើប៉ះពាល់ និងខូចខាតដល់ផ្លូវជាតិ សមត្ថកិច្ចបានសម្រេចធ្វើការផាកពិន័យដោយឃាត់រថយន្តទាំង២ទុក មិនឱ្យធ្វើចរាចរណ៍លើដងផ្លូវរយៈពេលមួយឆ្នាំ។

ជាមួយគ្នានោះ រថយន្តដឹកលើសទម្ងន់ទាំង២ ខាងលើនេះ លោក សេង ឈួន បានអំពាវនាវដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវ សូមចូលរួមអនុវត្តច្បាប់ឱ្យបានគ្រប់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ និងថែរក្សាផ្លូវ ដែលរាជរដ្ឋាភិបាលបានចំណាយថវិការច្រើន សម្រាប់បម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ។

ទន្ទឹមនឹងនេះដែរ ម្ចាស់រថយន្តទាំងអស់នៅតែបំពានច្បាប់នោះ អាជ្ញាធរមានសមត្ថកិច្ចមិនលើកលែងឡើយ ដោយត្រូវតែអនុវត្តតាមច្បាប់ ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


