ព័ត៌មានអន្ដរជាតិ
រដ្ឋតិចសាស់ ជួបភ្លើងឆេះព្រៃធំបំផុតទី ២ ក្នុងប្រវត្តិសាស្ត្រ លេបត្របាក់ផ្ទៃដី ៨៥ ម៉ឺនហិចតា
ភ្លើងឆេះព្រៃដែលរីករាលដាលយ៉ាងឆាប់រហ័សក្នុងរដ្ឋតិចសាស់ ពេលនេះបានសម្លាប់មនុស្សម្នាក់ បង្ខំឲ្យប្រជាជនជម្លៀសខ្លួន កាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះសម្បែង និងអាជីវកម្ម ក៏ដូចជាបង្អាក់ប្រតិបត្តិការមួយរយៈពេលខ្លីនៅឯរោងចក្រផលិតអាវុធនុយក្លេអ៊ែរ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC កាលពីទី២៩ ខែកុម្ភៈ ។

ភ្លើងឆេះព្រៃដ៏ធំទីពីរក្នុងប្រវត្តិសាស្ត្ររដ្ឋតិចសាស់នេះត្រូវបានគេឲ្យឈ្មោះថា Smokehouse Creek Fire ដែលមកដល់ពេលនេះបានឆាបឆេះផ្ទៃដីចំនួន ៨៥ ម៉ឺនហិចតានៅភាគខាងជើងទីក្រុង Amarillo ខណៈភ្លើងឆេះព្រៃធំទីមួយគឺ East Amarillo Complex ដែលបានឆេះជាង ៩០ ម៉ឺនហិចតាក្នុងឆ្នាំ២០០៦ ។
ទន្ទឹមនោះ អភិបាលរដ្ឋតិចសាស់ក៏បានចេញសេចក្តីប្រកាសគ្រោះមហន្តរាយចំពោះ ៦០ តំបន់នៅក្នុងរដ្ឋនេះផងដែរ ខណៈតំបន់ Hutchinson County ជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ហើយមកដល់ពេលនេះ ផ្ទះ និងអាជីវកម្មជាង ៤,៥០០ កំពុងគ្មានអគ្គិសនីប្រើប្រាស់ ។

ស្របពេលជាមួយគ្នានេះ យោងតាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ភ្លើងឆេះ Smokehouse Creek បានបណ្តាលឲ្យពលរដ្ឋរស់នៅក្នុងទីក្រុងជាច្រើន ក៏ដូចជាសង្កាត់ក្នុងទីក្រុង Amarillo និងសហគមន៍ផ្សេងទៀតត្រូវជម្លៀសចេញផងដែរ ។
បន្ថែមពីនេះ ទីភ្នាក់ងារអាកាសធាតុជាតិក៏បានព្រមានអ្នករស់នៅក្បែរទីក្រុង Amarillo ស្នាក់នៅក្នុងផ្ទះជាមួយសត្វចិញ្ចឹមរបស់ពួកគេ ដោយសារតែគុណភាពខ្យល់មិនល្អ ខណៈរដ្ឋតិចសាស់ក៏បានចេញការព្រមានដល់កសិករអំពីផលប៉ះពាល់ដែលអាចកើតមានលើផលកសិកម្ម និងគោក្របីផងដែរ ។

ភ្លើងឆេះព្រៃនេះក៏បានបង្កឲ្យមានការព្រួយបារម្ភពីការប៉ះពាល់ដល់ទីតាំងរោងចក្រផលិតអាវុធនុយក្លេអ៊ែរ Pantex នៅទីក្រុង Amarillo ដោយបានបង្ខំឲ្យរោងចក្រនេះបិទជាបណ្តោះអាសន្ន និងជម្លៀសបុគ្គលិកចេញពីរោងចក្រផងដែរ ។ ក្នុងពេលជាមួយគ្នានេះ អ្នកពន្លត់អគ្គីភ័យរាប់រយនាក់ និងអ្នកសង្គ្រោះ ត្រូវបានដាក់ពង្រាយដើម្បីប្រុងជើងការពន្លត់អគ្គីភ័យ ។
គួរបញ្ជាក់ថា ដោយសារតែបញ្ហាស្មៅស្ងួត សីតុណ្ហភាពក្ដៅ និងខ្យល់បក់ខ្លាំងទើបបង្កឲ្យភ្លើងឆេះយ៉ាងឆាប់រហ័ស ប៉ុន្តែក្រុមអ្នកពន្លត់អគ្គិភ័យក៏កំពុងញាប់ដៃញាប់ជើងពន្លត់ភ្លើងឆេះនេះផងដែរ ជាពិសេវាអាចនឹងរលត់ទៅវិញផងដែរ ប្រសិនបើឥទ្ធិពលខ្យល់ព្យុះកំបុតត្បូងដែលវាយប្រហារនៅទីក្រុងឈីកាហ្គោបង្កជាភ្លៀងធ្លាក់ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត