ព័ត៌មានជាតិ
ផ្តើមយុទ្ធនាការផ្ទៃទឹកស្អាត ជំរុញឲ្យរោងចក្រសហគ្រាសបំពាក់ប្រព័ន្ធតាមដានការបញ្ចេញទឹកកខ្វក់
ក្រសួងបរិស្ថានបានឈានមួយជំហានឆ្ពោះទៅការទប់ស្កាត់ការបំពុលទៅក្នុងផ្ទៃទឹក តាមរយៈការកាត់បន្ថយប្រភពបំពុលដើម្បីជួយបង្ការសុខភាពប្រជាពលរដ្ឋកម្ពុជាពីការទទួលទាន និងប្រើប្រាស់ទឹកដែលមានប្រភពមិនស្អាត។ នេះបើតាមការថ្លែងឱ្យដឹងពីលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីផ្សព្វផ្សាយបើកយុទ្ធនាការសម្អាតទន្លេ និងយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាស នៅទីស្តីការក្រសួង នាថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤។

ទឹកស្អាតជាប្រភពដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិត ហើយស្របការលើកឡើងនេះការដាក់ចេញយុទ្ធនាការរបស់ក្រសួងបរិស្ថានទប់ស្កាត់ការបំពុលទៅក្នុងទឹក ដើម្បីការពារដល់ជីវចម្រុះដែលមានជីវិតក្នុងទឹកទន្លេដូចជាត្រី រុក្ខជាតិ និងធនធានធម្មជាតិនៅក្នុងទឹកជាច្រើនទៀត។
លោក អ៊ាង សុផល្លែត បានឲ្យដឹងថា ផ្អែកលើការងារនេះ ក្រសួងបរិស្ថានបានគិតគូរនិងរៀបចំសម្រួលជួយដល់អ្នកវិនិយោគទាំងអស់ឱ្យទទួលបានការបំពាក់នូវឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅគ្រប់រោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស។
ការដាក់ចេញយុទ្ធនាការផ្ទៃទឹកស្អាតដោយក្រសួងបរិស្ថាន ក្រុមហ៊ុន រោងចក្រ សហគ្រាស បានគាំទ្រនឹងវិធានការតម្រូវឱ្យបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ប៉ុន្តែសហគ្រាសរោងចក្រទាំងនោះបានស្នើសុំឱ្យក្រសួងបរិស្ថាន ពិនិត្យ និងសម្រួលលើបញ្ហាតម្លៃបំពាក់ឧបករណ៍ដំបូង និងតម្លៃថែទាំឧបករណ៍ផងដែរ ដើម្បីជំរុញឱ្យការវិនិយោគរបស់ពួកគេប្រកបដោយភាពទទួលខុសត្រូវនៅក្នុងសង្គម។

ឆ្លើយតបកង្វល់របស់សហគ្រាសលើតម្លៃបំពាក់ឧបករណ៍តាមដានការបញ្ចេញជាតិពុលនេះ លោករដ្ឋមន្រ្តីបានឆ្លើយតបថា ក្រសួងកំពុងសិក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ធ្វើយ៉ាងណាឲ្យឧបករណ៍តាមដាននេះ មានតម្លៃសមស្របអាចទទួលយកបាន។
បើតាមលោករដ្ឋមន្រ្តីឧបករណ៍តាមដានស្វ័យប្រវត្តិនេះតម្លៃប្រហែល ៤ ម៉ឺនដុល្លារ តែលោកនឹងសិក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់បញ្ចុះមកត្រឹម ២ ម៉ឺនដុល្លារពោលបញ្ចុះ ៥០% ដើម្បីឲ្យសហគ្រាសមានលទ្ធភាពទិញយកទៅដាក់បំពាក់តាមរោងចក្រសហគ្រាសងាយស្រួលគ្រប់គ្រងការបញ្ចេញសំណង់រាវជាចំណែកជួយសម្អាតបរិស្ថានផ្ទៃទឹក លើកកម្ពស់សុខភាពប្រជាជន និងការពារដល់បរិស្ថាន។
លោករដ្ឋមន្រ្តីក៏បានអំពាវនាវ និងជំរុញដល់រោងចក្រសហគ្រាសទាំងអស់ចូលរួមជាមួយយុទ្ធនាការកាត់បន្ថយការបំពុលទៅក្នុងបរិស្ថាន តាមរយៈការបំពាក់នូវឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាសលើការបង្ហូរកាកសំណល់ចេញ មុនការអនុវត្តច្បាប់ជាកាតព្វកិច្ច ដើម្បីការពារសុខភាពប្រជាពលរដ្ឋផង និងការពារប្រយោជន៍ជូនដល់រោងចក្រសហគ្រាសផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


