ព័ត៌មានជាតិ
អាងមេទឹកទំនប់ភ្នំវល្លិ៍កាន់តែស្រកចុះខ្លាំង រដ្ឋបាលខេត្តកែបតម្រូវឲ្យក្រុមហ៊ុនទឹកស្អាតផ្អាកការបូមទឹក
រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៤ បានកាលចេញសេចក្តីជួនដំណឹងមួយ ដោយតម្រូវឲ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅស្រុកដំណាក់ចង្អើរ ផ្អាកការទាញយកទឹកពីក្នុងអាងទឹកមេទំនប់ភ្នំវល្លិ៍ជាបណ្តោះអាសន្ន ដោយតម្រូវឱ្យក្រុមហ៊ុនត្រូវស្វែងរកប្រភពទឹកផ្សេងមកជំនួសចាប់ពេលនេះតទៅ។

រដ្ឋបាលខេត្តកែប តម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅស្រុកដំណាក់ចង្អើរសម្រេចកាត់ផ្តាច់ការទាញប្រភពទឹកពីទំនប់ទឹកភ្នំវល្លិ៍រួចរាល់ហើយដែរ ត្រឹមថ្ងៃទី៥ ខែមីនានេះ តែមិនទាន់បានរកប្រភពទឹកស្អាតថ្មី សម្រាប់ផ្គត់ផ្គង់ឲ្យអតិថិជនរបស់ខ្លួនបាននៅឡើយ។ នេះបើតាមការបញ្ជាក់ពីលោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកែប។

លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្មវិឡាសាស្ត្របច្ចេកវិឡា និងនវានុវត្តន៍ខេត្តកែបបញ្ជាក់ប្រាប់ថា ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនេះ បាននិងកំពុងផ្តល់សេវាទឹកស្អាតជូនអតិថិជន ចំនួន ៥១២គ្រួសារ ស្មើនឹង ១០% នៃគ្រួសារសរុប ក្នុងភូមិចំនួន ៩ភូមិ/១១ភូមិ នៃស្រុកដំណាក់ចង្អើរ។
ទោះជាយ៉ាងណាការមិនទាន់មានប្រភពទឹកថ្មីនេះ បានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋដែលបានប្រើប្រាស់សេវាទឹកស្អាតទាំងជាង ៥០០គ្រួសារ នៅមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប។

លោក ភោគ សុខេន លើកឡើងថាក្នុងនាមមន្ទីរជំនាញបានណែនាំទៅដល់ក្រុមហ៊ុន របស់លោកស្រី វង្ស សោភ័ណ ធ្វើការសម្របសម្រួលជាមួយរដ្ឋបាលស្រុក និងជូនដំណឹងដល់អតិថិជន អំពីការផ្អាកការផ្តល់សេវាទឹកស្អាតនេះ, ជីកស្រះ ឬអណ្តូងសម្រាប់ស្តុកទឹក ដើម្បីត្រៀមបម្រុងរៀបចំឯកសារអំពីការប្រើប្រាស់ប្រភពទឹកក្នុងទំនប់ភ្នំវល្លិ៍នេះ ជាមួយក្រសួងស្ថានប័ន រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេសត្រូវរកប្រភពទឹកដែលក្រុមហ៊ុនដទៃមានស្រាប់ ចែកជូនដល់អតិថិជនរបស់ខ្លូនឲ្យបានឆាប់បំផុតក្នុងអំឡុងពេលនេះ។
លោក ឃី នាង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកែបលោកបានបញ្ជាក់ថា ទោះបីពេលនេះអាងស្តុកទឹកនៅទូទាំងខេត្តកែប បានបន្តស្រកចុះលឿនយ៉ាងណាក៏ដោយ តែមិនបានជះផលប៉ះពាល់ដល់ផលដំណាំដែលកសិករផលិតបាននោះទេ ខណៈដែលស្រូវប្រាំងរបស់កសិករមួយចំនួនធំ បានប្រមូលរួចរាល់ហើយដែរ ហើយទឹកដែលមានក្នុងអាងទាំងអស់ក្នុងខេត្តកែប សម្រាប់បម្រើឲ្យការស្រោចស្រពដំណាំប៉ុណ្ណោះ៕

អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


