ព័ត៌មានជាតិ
គម្រោងវិនិយោគតម្លៃជាង ១ ពាន់លានដុល្លារទៀត ទទួលបានភ្លើងខៀវវិនិយោគនៅខែកុម្ភៈ
ទុនវិនិយោគចំនួន ១ ២០០ លានដុល្លារ ត្រូវបានទទួលបានភ្លើងខៀវពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់ដំណើរការវិនិយោគនៅខែកុម្ភៈនេះ។

គម្រោងថ្មីនិងគម្រោងពង្រីកផលិតកម្មចំនួន ៣៧ គម្រោងទទួលបានភ្លើងខៀវពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ទាក់ទងគម្រោងវិនិយោគទាំង ៣៧ គម្រោង នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៤ គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ១ គម្រោង និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣ គម្រោង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ១ គម្រោង ដែលសរុបទំហំទុនវិនិយោគមានចំនួន ១,២ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៨ ពាន់កន្លែង។
ក្នុងគម្រោងវិនិយោគទាំង ៣៧ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេរួមមាន៖
ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស
១. គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹកអានុភាព ១៥០MW តាមរូបភាព BOT ដែលមានទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៤៤០ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២២០ កន្លែង
២. គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ១០៨ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១១៥ កន្លែង
៣. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណជាង ១០៧ លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤កន្លែង
៤. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួន ៤៣កន្លែង។
ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស
១. គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគបន្ថែមប្រមាណ ២១២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ៦៥៥ កន្លែង។
ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ វិនិយោគិនក្នុងស្រុកបានគ្របដណ្ដប់ទុនវិនិយោគសរុបចំនួន ៥៨,៤១% ខណៈទុនវិនិយោគមានប្រភពមកពីប្រទេសចិនមានចំនួន ៣៣,១៩%, ប្រទេសសិង្ហបុរីមានចំនួន ៤,៣១%, និងប្រទេសវៀតណាមមានចំនួន ៤,០៩%៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


