កីឡា
កីឡាករបាល់ទាត់ វៀតណាម ៥ រូប ជាប់ឈ្មោះជាប្រុសសង្ហា និងមានជីវិតរស់នៅយ៉ាងប្រណិត
គ្រូបង្វឹក Philippe Troussier ទើបតែបានប្រកាសបញ្ជីឈ្មោះកីឡាករចំនួន ៣៣ នាក់ របស់ក្រុមជម្រើសជាតិវៀតណាម ដើម្បីត្រៀមប្រកួតជាមួយក្រុមឥណ្ឌូណេស៊ី ក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ នៅថ្ងៃទី ២១ ខែមីនា និងថ្ងៃទី ២៦ ខែមករា។
បើយោងតាមការចុះផ្សាយពីកាសែតក្នុងប្រទេសវៀតណាម soha.vn បានគូសបញ្ចាក់ថា អ្វីដែលជាការកត់សម្គាល់ ក្នុងចំណោមបញ្ជីក្រុមកីឡាករជាច្រើន មាន៥រូបត្រូវបានគេចាត់ទុកថាជាបុរសសង្ហាបំផុតប្រចាំវិស័យកីឡាក្នុងប្រទេស ខណៈម្នាក់ៗកំពុងប្រើជីវិតយ៉ាងប្រណិត ព្រមទាំងរស់នៅក្នុងជីវិតមានទ្រព្យធនចាយមិនខ្វះនោះទេ។
១ Đỗ Duy Mạnh

ក្នុងតំណែងលេខ១ គឺគ្មាននរណាក្រៅពី Do Duy Manh ឡើយ។ ខ្សែបម្រើរូបនេះត្រូវបានអ្នកគាំទ្រស្រលាញ់តាំងពីសម័យ U19 និង U23 វៀតណាម។ Duy Manh កើតក្នុងឆ្នាំ ១៩៩៦ ហើយបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Hanoi ។ កីឡាកររូបនេះក៏ត្រូវបានគេស្គាល់ថាមានទ្រព្យសម្បត្តិដ៏ច្រើនក្រាស់ក្រែល ដោយរស់នៅក្នុងផ្ទះវីឡាស្តកស្តម បើកឡានទំនើបៗ ហើយតែងតែធ្វើដំណើរកម្សាន្តយ៉ាងប្រណីតជាមួយគ្រួសារជារឿយៗ។
២ Bùi Hoàng Việt Anh

Bui Hoang Viet Anh ជាមុខមាត់របស់ក្រុមវៀតណាម ដែលមិនត្រឹមតែសង្ហាប៉ុណ្ណោះទេ ថែមទាំងមានកម្ពស់១ម៉ែត្រ៨៥ផងដែរ។ កីឡាករបាល់ទាត់រូបនេះ បច្ចុប្បន្នកំពុងតែលេងឲ្យក្លឹប CAHN ហើយរូបគេផ្ទាល់ តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីហ្វេនស្រីៗជានិច្ច។
៣ Nguyễn Thanh Bình

ខ្សែការពារ Nguyen Thanh Binh ទើបតែទទួលបានភាពល្បីល្បាញលើមុខមាត់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅលើក្រុមវៀតណាម។ កីឡាករដែលកើតក្នុងឆ្នាំ ២០០០ Thanh Binh កំពុងលេងឲ្យក្លឹប Viettel ។ ខ្សែការពាររូបនេះមិនត្រឹមតែមានរូបសង្ហាមួយមុខនោះទេ ដងខ្លួនដ៏ស័ក្តិសមរបស់គេបានទាក់ទាញការចាប់អារម្មណ៍យ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកគាំទ្រស្រីៗ។
៤ Phan Tuấn Tài

ខ្សែការពា Phan Tuan Tai បច្ចុប្បន្ននេះលោកកំពុងលេងឲ្យក្លឹប Viettel ។ បុរសសង្ហារូបនេះ មិនខុសពី Minh Trong នោះទេ លោកក៏កំពុងក្លាយជាសសរស្តម្ភរបស់ក្រុមវៀតណាម ក្រោមការបង្វឹករបស់លោក Troussier ។ លើសពីនេះ កីឡាករកើតក្នុងឆ្នាំ ២០០១ ត្រូវបានអ្នកគាំទ្រជាច្រើនដាក់រហស្សនាមថា ជាព្រះនៃបុរសសង្ហារបស់ក្រុមថែមទៀតផង។
៥ Võ Minh Trọng

ខ្សែការពារ Vo Minh Trong កើតក្នុងឆ្នាំ ២០០១ មកពីទីក្រុង Can Tho បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Binh Duong ហើយជាមិត្តរួមក្រុមរបស់ Que Ngoc Hai, Nguyen Tien Linh, Minh Trong និងជាមុខមាត់លេចធ្លោរបស់ក្រុមវៀតណាម។ ចាប់តាំងពីគ្រូបង្វឹក Troussier ចូលកាន់តំណែង កីឡាកររូបនេះបានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិជាបន្តបន្ទាប់។ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងមិនត្រឹមតែមានរូបរាងសង្ហាមួយមុខនោះទេ Vo Minh Trong ត្រូវស្រីៗចាត់ទុកថាជាបុរសមានទឹកមុខសុភាពនិងគួរឲ្យគោរបំផុត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទិនហ្វី យកកីឡាការិនីចាំទីចិនមួយរូប មកសម្ដែងក្នុងរឿង “បាល់ទាត់សៅលីង” វគ្គ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


