ព័ត៌មានអន្ដរជាតិ
ទីបំផុត ចិន ដាច់ចិត្តទម្លាយតួលេខទាហានដែលស្លាប់ ក្នុងការប៉ះទង្គិចជាមួយឥណ្ឌានៅព្រំដែនជម្លោះ
ជាលើកដំបូងហើយ ប្រទេសចិនបានបង្ហាញថា ទាហានរបស់ខ្លួនចំនួនបួននាក់ បានស្លាប់ក្នុងអំឡុងការប៉ះទង្គិចបង្ហូរឈាមគ្នានៅតំបន់ព្រំដែនហិមាល័យ ជាមួយកងទ័ពឥណ្ឌាកាលពីខែមិថុនាឆ្នាំមុន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ទាហានទាំងនោះបានស្លាប់បន្ទាប់ពីប្រយុទ្ធជាមួយ “កងទ័ពបរទេស” ដែលឆ្លងចូលព្រំដែនចិន។
ការប្រយុទ្ធគ្នាបានកើតឡើងនៅជ្រលងភ្នំ Galwan ក្នុងតំបន់ Ladakh នៃប្រទេសឥណ្ឌា។ ទាហានទាំងនោះបានប្រយុទ្ធគ្នាដោយប្រើដុំថ្មនិងដំបងដំដែកគោល។
វាជាការប៉ះទង្គិចបណ្តាលឲ្យមានមនុស្សស្លាប់លើកដំបូងបំផុត នៅតំបន់ព្រំដែនដែលមានជម្លោះក្នុងរយៈពេល៤៥ឆ្នាំចុងក្រោយ។
ប្រទេសឥណ្ឌាធ្លាប់និយាយថា ទាហានរបស់ខ្លួនចំនួន២០នាក់ ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នាកាលពីឆ្នាំមុន ខណៈទីក្រុងប៉េកាំងទទួលស្គាល់ថាមានអ្នកស្លាប់ ប៉ុន្តែមិនបានបញ្ចេញព័ត៌មានលម្អិតទេ។
នៅថ្ងៃសុក្រនេះ គេហទំព័រព័ត៌មានយោធាចិន PLA Daily បានហៅទាហានដែលពលីជីវិតថាជា “វីរជន”។ ពួកគេទាំងអស់មានឈ្មោះ Chen Hongjun, Chen Xiangrong, Xiao Siyuan និង Wang Zhuoran។
ប្រទេសឥណ្ឌានិងចិន បានជាប់គាំងក្នុងជម្លោះព្រំដែនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ មូលហេតុដើមនៃភាពតានតឹងនេះ គឺជាព្រំដែនដែលមានជម្លោះប្រវែង ៣,៤៤០គីឡូម៉ែត្រដែលគេហៅថា Line of Actual Control៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


