ព័ត៌មានអន្ដរជាតិ
ថៃ បង្ក្រាបគ្លីនិកកែសម្ផស្សខុសច្បាប់ច្រើនកន្លែងនៅបាងកក និងឈៀងម៉ៃ ចាប់បាន ពេទ្យក្លែងក្លាយ ៥នាក់
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី១៥ខែមីនា, ប៉ូលិសថៃ បានឆ្មក់ចូលគ្លីនិកកែសម្ផស្សនិងវេជ្ជសាស្ត្រដែលមិនបានចុះបញ្ជីចំនួន៨កន្លែង ក្នុងទីក្រុងបាងកកនិងឈៀងម៉ៃ ដោយជាលទ្ធផល ចាប់ខ្លួនគ្រូពេទ្យក្លែងក្លាយចំនួន៥នាក់ និងម្ចាស់គ្លីនិកម្នាក់។

ក្នុងប្រតិបត្តិការនេះ នាយឧត្តមសេនីយ៍ Witthaya Sriprasertpap មេបញ្ជាការប៉ូលិសផ្នែកការពារអតិថិជន (CPPD) និយាយថា មន្ត្រីមកពី CPPD និងរដ្ឋបាលចំណីអាហារនិងឱសថ (FDA) បានឆ្មក់ចូលគ្លីនិកចំនួន៦ទីតាំងនៅទីក្រុងបាងកក និង២ទីតាំងនៅឈៀងម៉ៃ។
ប្រតិបត្តិការនេះធ្វើឡើង បន្ទាប់ពីសាធារណជនរាយការណ៍ថា គ្លីនិកមួយចំនួន កំពុងចែកចាយផលិតផលកែសម្ផស្ស ដូចជាថ្នាំអំពូលយកទៅចាក់ ហើយទាមទារតម្លៃខ្ពស់ពេក។ តាមសេចក្តីរាយការណ៍ ផលិតផលនេះ មានលក្ខណៈសម្បត្តិស្រដៀងថ្នាំពេទ្យដែរ ពោលគឺជំរុញខួរក្បាល បេះដូងនិងសរសៃឈាម ឲ្យធ្វើសកម្មភាពទៅជួសជុល DNA និងប្រតិកម្មរ៉ាឌីកាល់សេរីផ្សេងៗ ដើម្បីការពារភាពចាស់និងបង្កើនប្រព័ន្ធភាពស៊ាំ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Witthaya អះអាងថា ផលិតផលទាំងនេះ គឺពិតជាបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើត្រូវបានចាក់ចូលទៅក្នុងខ្លួន និងជ្រាបចូលចរន្តឈាមមែន។
លើសពីនេះ មេបញ្ជាការ CPPD និយាយថា ទំនិញសរុបចំនួន២០៥មុខ តម្លៃជាង២លានបាត ដែលភាគច្រើនជាផលិតផលគ្រឿងសម្អាង ឱសថ និងឧបករណ៍វេជ្ជសាស្រ្ត ក៏ត្រូវបានរឹបអូសដែរ។

សមត្ថកិច្ចបន្តថា ពេលសាកសួរ ជនសង្ស័យទាំងអស់បានឆ្លើយសារភាព ហើយពួកគេត្រូវរងការចោទប្រកាន់ពាក់ព័ន្ធផ្តល់ការព្យាបាលដោយមិនមានអាជ្ញាប័ណ្ណពីគ្រូពេទ្យ ការប្រើប្រាស់ថ្នាំមិនបានចុះបញ្ជី និងប្រើប្រាស់ផលិតផលកែសម្ផស្សក្នុងវិធីមិនសមរម្យដោយការចាក់បញ្ចូលក្នុងខ្លួន។ ជនសង្ស័យត្រូវបានប្រគល់ជូនសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា វិស័យថែរក្សាស្បែក និងផលិតផលកែសម្ផស្សនៅប្រទេសថៃ បានក្លាយជាវិស័យប្រកួតប្រជែងខ្លាំងបំផុតមួយ ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍។ យីហោអន្តរជាតិធំៗ បានវិនិយោគលើទីផ្សារគ្រឿងសម្អាងថៃ ដោយនៅឆ្នាំ២០២២ តម្លៃទីផ្សារគ្រឿងសម្អាង និងគ្រឿងក្រអូប នៅក្នុងប្រទេសថៃ មានប្រមាណ៤៨៧លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការវះកាត់កែសម្ផស្ស ៥ ប្រភេទ នៅ ថៃ ពេញនិយមធ្វើបំផុត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន