ព័ត៌មានអន្ដរជាតិ
អ្នកកាសែតផ្សាយផ្ទាល់បាតុកម្មទ្រង់ទ្រាយធំប្រឆាំងមេដឹកនាំបេឡារុស ត្រូវជាប់ពន្ធនាគារ២ឆ្នាំ
អ្នកកាសែតពីរនាក់ ដែលត្រូវបានឃុំខ្លួនក្នុងទីក្រុង Minsk ក្រោមការចោទប្រកាន់ថាពួកគេបានចូលរួមក្នុងការប្រមូលផ្ដុំរបស់ក្រុមប្រឆាំង ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកាលពីថ្ងៃព្រហស្បតិ៍។
ពួកគេបានក្លាយជាអ្នកយកព័ត៌មានដំបូងបង្អស់ ដែលត្រូវបានកាត់ទោសពីបទរៀបចំការតវ៉ាទោះបីជាមានការអង្វរពីក្រុមសិទ្ធិមនុស្សក៏ដោយ។
នាង Katerina Bakhvalova ពិធីការិនីទូរទស្សន៍ Belsat ដែលមានមូលដ្ឋាននៅទីក្រុង វ៉ាសូវី និងនាង Daria Chultsova ដែលជាអ្នកកាន់កាមេរ៉ា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ បន្ទាប់ពីការជំនុំជម្រះក្តីរយៈពេល៣ថ្ងៃ។
ពួកគេត្រូវបានរកឃើញថាមានកំហុស ពីបទរៀបចំនិងត្រៀមខ្លួនសម្រាប់សកម្មភាព ដែលរំលោភយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈឬការចូលរួមយ៉ាងសកម្មនៅក្នុងបាតុកម្ម។
ទូរទស្សន៍ Belsat ដែលគ្រប់គ្រងដោយរដ្ឋាភិបាលប្រទេសប៉ូឡូញបានអះអាងថា អ្នកទាំងពីរត្រូវបានចាប់ខ្លួនបន្ទាប់ពីការផ្សាយផ្ទាល់ពីការធ្វើបាតុកម្មនៅលើទីលាន Peremen ក្នុងទីក្រុង Minsk។
សហព័ន្ធអ្នកកាសែតអន្តរជាតិដែលការពារសិទ្ធិអ្នកសារព័ត៌មាន បានជួយសម្របសម្រួលការអំពាវនាវឲ្យមានការដោះលែងអ្នកទាំងពីរ ដោយស្នើឲ្យសមាជិករបស់ខ្លួន ប្រមូលផ្ដុំគ្នាប្រឆាំងនឹងការគាបសង្កត់លើអ្នកសារព័ត៌មាន ដែលកំពុងកើនឡើងនៅក្នុងប្រទេសបេឡារុស។
ប្រទេសអ៊ឺរ៉ុបខាងកើតមួយនេះ ត្រូវរងគ្រោះដោយរលកនៃមហាបាតុកម្ម ចាប់តាំងពីខែសីហាឆ្នាំមុនមកនៅពេលដែលមេដឹកនាំជើងចាស់លោក Alexander Lukashenko បានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី។
ក្រុមប្រឆាំងនិងអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនបាននិយាយថា ការបោះឆ្នោតត្រូវបានគេបន្លំសន្លឹកឆ្នោត ហើយមនុស្សរាប់ម៉ឺននាក់បានចេញតាមផ្លូវដើម្បីទាមទារឲ្យមានការបោះឆ្នោតថ្មី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ បេឡារុស ត្រៀមដាក់គុកអ្នកកាសែតស្រី២នាក់ ដែលចូលរួមបាតុកម្មប្រឆាំងមេដឹកនាំ Lukashenko
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


