ព័ត៌មានអន្ដរជាតិ
បេឡារុស ត្រៀមដាក់គុកអ្នកកាសែតស្រី២នាក់ ដែលចូលរួមបាតុកម្មប្រឆាំងមេដឹកនាំ Lukashenko
អ្នកកាសែតវ័យក្មេងពីរនាក់ អាចនឹងកាត់ទោសឲ្យជាប់ពន្ធនាគារដោយសារការចោទប្រកាន់ថា ពួកគេបានចូលរួមក្នុងបាតុកម្មរបស់គណបក្សប្រឆាំងនៅប្រទេស បេឡារុស ថ្វីបើពួកគេអះអាងថា ពួកគេផ្សាយព្រឹត្តិការណ៍នោះក្នុងនាមជាអ្នករាយការណ៍ សម្រាប់គេហទំព័រព័ត៌មានដែលគាំទ្រដោយលោកខាងលិចក៏ដោយ។
លោក Nadzeya Antonik មន្រ្តីនៅតុលាការ Frunzenski ក្នុងទីក្រុង Minsk បានប្រកាសនៅលើបណ្តាញសង្គម Facebook កាលពីដើមសប្តាហ៍នេះថា រឿងក្តីព្រហ្មទណ្ឌមួយត្រូវបានប្តឹងប្រឆាំងនឹងលោកស្រី Daria Chultsova ដែលជាអ្នកកាន់កាមេរ៉ាមកពីទូរទស្សន៍ Belsat និងលោកស្រី Ekaterina Andreeva ដែលជាពិធីការិនីរបស់ទូរទស្សន៍នេះ។ ពួកគេត្រូវបានចោទប្រកាន់ពីបទរៀបចំនិងត្រៀមធ្វើសកម្មភាពដែលរំលោភបំពានយ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណៈ។ ការចោទប្រកាន់នេះត្រូវមានទោសជាប់ពន្ធនាគាររហូតដល់ទៅ៣ឆ្នាំ។
យោងតាមប៉ុស្តិ៍ទូរទស្សន៍មានមូលដ្ឋាននៅទីក្រុង Warsaw ដែលគ្រប់គ្រងដោយក្រសួងការបរទេសប៉ូឡូញមួយនេះបានឲ្យដឹងថា អ្នកកាសែតទាំងពីរត្រូវបានចាប់ខ្លួនបន្ទាប់ពីការផ្សាយផ្ទាល់ អំពីការធ្វើបាតុកម្មនៅទីលាន Square of Changes ក្នុងទីក្រុង Minsk”។
ការតវ៉ានេះបានធ្វើឡើងក្រោយពេលមានការរិះគន់ បន្ទាប់ពីពលរដ្ឋម្នាក់ឈ្មោះ Roman Bondarenko ត្រូវបានប៉ូលិសវាយរហូតដល់ស្លាប់នៅខាងក្រៅផ្ទះរបស់គាត់។
មេដឹកនាំគណបក្សប្រឆាំងលោកស្រី Svetlana Tikhanovskaya ដែលបានឈរឈ្មោះប្រជែងមេដឹកនាំជើងចាស់លោក Alexander Lukashenko នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន បានលើកឡើងអំពីករណីនេះពីប្រទេសលីទុយអានី ដែលជាកន្លែងលោកស្រីបានភៀសខ្លួនទៅ ប៉ុន្មានថ្ងៃបន្ទាប់ពីការបោះឆ្នោត។
បេក្ខជនដែលបានប្រកាសខ្លួនឯងថាជាប្រធានាធិបតីស្របច្បាប់នៃប្រទេសបេឡារុសរូបនេះ បានជំរុញឲ្យអ្នកគាំទ្ររបស់នាងផ្ញើកាតនិងលិខិតទៅ Chultsova ដែលនាងហៅថាជា “អ្នកទោសនយោបាយ”។
គួរបញ្ជាក់ថា ប្រទេសបេឡារុសត្រូវរង្គោះរង្គើដោយបាតុកម្មនិងកូដកម្មទ្រង់ទ្រាយធំ ចាប់តាំងពីខែសីហាមកនៅពេលលោក Lukashenko អះអាងថា ខ្លួនទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិទី៦។
ក្រុមប្រឆាំងនិងអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនបានអះអាងថា ការបោះឆ្នោតនេះត្រូវបានធ្វើឡើងដោយរៀបចំឲ្យគាត់ឈ្នះ ហើយមនុស្សរាប់សែននាក់បានចេញមកតាមដងផ្លូវដើម្បីទាមទារឲ្យមានការបោះឆ្នោតថ្មី។ លោក Lukashenko បាននិយាយថា អ្នកដែលបំផុសបំផុលបាតុកម្មគឺជា “អាយ៉ង” របស់លោកខាងលិច៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ