ព័ត៌មានជាតិ
កម្មកររោងចក្រ វ៉ាយ & ដាប់បែលយូ ហ្គាមេន ជឿទុកចិត្តលើដំណោះស្រាយរបស់ក្រសួងការងារ
កម្មករនិយោជិតនៃរោងចក្រ វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជឿទុកចិត្ត និងគាំទ្រចំពោះដោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើករណីថៅកែរោងចក្រ វ៉ាយ & ដាប់បលយូ ហ្គាមេន រត់ចោលកម្មករកាលពីពេលថ្មីៗនេះ។

លោកស្រី ឌី សុខណារី ជាកម្មការិនីបម្រើការងារនៅក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជាង៧ឆ្នាំមកហើយបានគាំទ្រដំណោះស្រាយរបស់រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ បានដាក់ចេញនូវដំណោះស្រាយដើម្បីរក្សាការពារប្រយោជន៍ជូនកម្មករនិយោជិតទាំងអស់ដែលបម្រើការងារនៅរោងចក្រមួយនេះបានទាន់ពេលវេលា។

លោកស្រីថា «ខ្ញុំសប្បាយចិត្តព្រោះក្រសួងការងារ មានដំណោះស្រាយដល់ពួកយើងចឹងណាបង ! វាត្បិតតែរង់ចាំតិចមែន តែខ្ញុំគិតថាវាល្អហើយព្រោះយ៉ាងណាយើងទទួលដឹងលឺរឿងដំណោះស្រាយនេះសម្រាប់ពួកយើង»។
កម្មការិនីរូបនេះបានអំពាវនាវឱ្យបងប្អូនកម្មករនិយោជិតនៅរោងចក្រក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ទាំងអស់មកដាក់ពាក្យរកការងារធ្វើថ្មីតាមរយៈការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានទីភ្នាក់ងារជាតិមុខរបរ និងការងារបានចាត់មន្រ្តី និងឡានសម្រាប់ផ្តល់ព័ត៌មាន និងណែនាំកម្មករនិយោជិតទាំងអស់អំពីឱកាសការងារថ្មីនៅទល់មុខរោងចក្រតែម្តង។

កម្មការិនីរូបនេះថា៖«សូមឱ្យបងប្អូនកម្មករយើងមកដាក់ពាក្យធ្វើការដែលមានការណែនាំផ្ទាល់ពីក្រសួងការងារ ពីព្រោះបងប្អូនយើងមិនទាន់បានរកការងារថ្មីនៅឡើយ ហើយក៏មិនដឹងរកទីណាដែរ ដូច្នេះព័ត៌មាននៅនឹងកន្លែងហើយបងប្អូនសូមមកដាក់ពាក្យទាំងអស់គ្នា»។
ដោយឡែកលោកស្រី ឃន ស្រីរ័ត្ន ដែលជាកម្មការិនីបម្រើការងារនៅក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ម្នាក់ទៀតលើកឡើងថា ការដាក់សម្ភារៈរោងចក្រលក់ឡៃឡុងដើម្បីបើកលុយជូនកម្មករនិយោជិតទាំងអស់គឺជាដំណោះស្រាយល្អខ្លាំងណាស់ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុវត្តតាមនិតិវិធីជុំវិញករណីនេះ។

កម្មការិនីរូបនេះបន្ថែមថា៖«ជាពិសេសនោះគឺក្រសួងការងារបានអនុញ្ញាតឱ្យកម្មករនិយោជិតរបស់យើងអាចប្រើបណ្ណប.ស.ស. បានរយៈពេល៣ខែបន្ថែមទៀត។ ទាំងនេះគឺជាការគិតគូរដល់សុខភាពរបស់បងប្អូនកម្មករនិយោជិតទាំងអស់ទាំងអ្នកមានផ្ទៃពោះ និងអ្នកមិនមានផ្ទៃពោះ»។

គួបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញនូវដំណោះស្រាយចំនួន៦ចំណុច ចំពោះករណីការរត់ចោលរបស់ថៅកែក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ក្នុងនោះមានដូចជា៖
ទី១. រក្សាអត្ថប្រយោជន៍ ប.ស.ស.នៅដដែលរហូតដល់រយៈពេល ៣ខែ
ទី២. ទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗនឹងយកលក់ឡៃឡុងទូទាត់ជូនកម្មករនិយោជិត
ទី៣. ក្រសួងបានបញ្ជូនមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ទៅផ្តល់ការងារថ្មីភ្លាមៗជូនបងប្អូន។
ទី៤ ក្រសួងថា អាជ្ញាធរដែនដីក៏បានស្នើទៅដល់ម្ចាស់ផ្ទះជួលទាំងអស់ ឱ្យពន្យារពេលយកថ្លៃឈ្នួលផ្ទះ ក្នុង អំឡុងពេលរង់ចាំបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាម៉េន។
ទី៥. ក្រសួងបាននិងកំពុងជូនដំណឹងទៅក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គស្នងការដ្ឋាន នគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីចាត់វិធានការតាមដែនសមត្ថកិច្ចរៀងៗខ្លួន ស្វែងរកបន្ថែមនូវ អាជីវកម្មរបស់ថៅកែក្រុមហ៊ុននេះ និងអាចឃាត់ខ្លួនក្នុងករណីថៅកែរូបនេះបង្ហាញមុខនៅក្នុងទឹកដីព្រះរាជាណា ចក្រកម្ពុជា។
និងទី៦. ក្រសួងបាននិងកំពុងបំពេញនីតិវិធីច្បាប់ ដើម្បីបញ្ចូនដំណឹងអំពីដីកាតុលាការ ទៅដល់ប្រទេស កំណើតរបស់ថៅកែក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ដើម្បីឱ្យមកទទួលខុសត្រូវអនុវត្តកាតព្វកិច្ចផ្សេងៗ ដែលមាននៅប្រទេសកម្ពុជា៕





-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


