KPT+
ថ្នាំទិព្វបីយ៉ាងនេះ ការពារជីវិតយើងគ្រប់គ្នាឱ្យវារចាកក្តីទុក្ខវេទនាធ្ងន់ៗ
ការឈឺចាប់ សេចក្តីសុខសម្រស់ ចំណេះ ជោគជ័យរួមទាំងពេលវេលារបស់យើងនៅលើផែនដីផង គឺបណ្តោះអាសន្នដែលជាមូលហេតុដែលយើងត្រូវធ្វើឱ្យបានល្អបំផុត ពីពេលវេលាបណ្តោះអាសន្ននេះ ហើយព្យាយាមមិនផ្តល់ឱកាសឱ្យ អារម្មណ៍បណ្តោះអាសន្នដើម្បីបំផ្លាញជីវិតរបស់យើងដោយវិធី៖
១ រៀនរបៀបអត់ធ្មត់
“ការអត់ធ្មត់គឺជូរចត់ ប៉ុន្តែផ្លែឈើរបស់វាផ្អែម” ~ អារីស្តូត
ប្រសិនបើយើងមិនអាចគ្រប់គ្រងពេលវេលាបានល្អទេ នោះយើងត្រូវតែមានភាពអត់ធ្មត់គ្រប់គ្រាន់ដើម្បីរង់ចាំអ្វីដែលយើងចង់បាន។ ជីវិតមិនមែនគ្រប់ពេលយើងអាចបានជំនួយ ពីលោកគ្រូអ្នកគ្រូរបស់យើងដូចកាលពីក្មេងទៀតនោះទេ សូម្បីតែឪពុកម្តាយយើងផ្តល់មកឱ្យក៏ទេ មានតែការអត់ធ្មត់និងមានជំនឿថា អ្វីៗដែលយើងចង់បាននឹងមកដល់នៅពេលយើងត្រៀមខ្លួនសម្រាប់វា ជាជាងចចេសទទូចយក គ្រប់ពេលណាដែលយើងចង់បាន។
២ ចេះកសាងសេចក្តីស្រឡាញ់

សេចក្ដីស្រឡាញ់ពិតប្រាកដជាសេចក្ដីស្រឡាញ់ដែលឆ្លុះបញ្ចាំងពីការគាំទ្រដល់អ្នកដទៃ មានសេចក្ដីសប្បុរសដែលចូលរួមលើកស្ទួយជីវិតរបស់យើងនិងអ្នកផង។ យើងមិនដែលសិក្សាពីរបៀបស្វែងរកស្នេហាឬរបៀបដែលត្រូវបានគេស្រឡាញ់នោះទេនៅសាលា ដូច្នេះយើងបន្តរៀននៅពេលយើងទៅរស់នៅក្នុងជីវិតពិតមិនមែនប្រលោមលោក ។
៣ ទទួលយកថាជីវិតពិបាក

នៅពេលដែលយើងដឹងថាជីវិតពិតជាលំបាក ហើយនៅពេលដែលយើងយល់និងទទួលយកវាពេលនោះជីវិតមិនពិបាកទៀតទេ។
មនុស្សធំឡើងកាលណារមែងដឹងថាជីវិតនឹងមិនងាយស្រួលទេ វាមិនដូចជាការប្រលងឆមាសដែលនឹងកន្លងផុតហើយយើងនឹងមិនចាំបាច់ព្រួយបារម្ភអំពីវាម្តងទៀតនោះឡើយទេ។ យើងដឹងថាវាពិតជាពិបាកជាងមុននៅពេលទំនួលខុសត្រូវរបស់អ្នកកើនឡើង។ ជីវិតបង្រៀនយើងពីរបៀបរំកិលដោយប្រើកណ្តាប់ដៃដើម្បីរស់ ហើយវាមិនតែងតែរលូនទេ។
យើងនឹងជ្រើសរើសអាជីពក៏ដូចជាដៃគូប្រយ័ត្នប្រយែង ព្រោះការរើសខុសនឹងនាំឱ្យយើងជួបនឹងទុក្ខវេទនាច្រើនជាងជោគជ័យ៕
ប្រែសម្រួល៖ តុងឡុង
ប្រភព៖ Lifehack
ចុចអាន៖ ចរិតលក្ខណៈដែលបង្ហាញថា យើងឈប់ជាកូនក្មេងទៀតហើយ
ចុចអាន៖ ឆាកជីវិត ដែលរៀបចំមិនបានល្អច្រើនកើតមានព្រោះតែគំនិតបីយ៉ាងនេះ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


