ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសាធារណការ ដាក់ចេញអាទិភាព ១២ ចំណុច ក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៨ ខែមិនា ម្សិលមិញ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានដាក់ចេញជាការងារជាអាទិភាពគន្លឹះចំនួន ១២ ចំណុច សំដៅអនុវត្តឲ្យមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោក រដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានលើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្តោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ។
លោករដ្ឋមន្ត្រី ក៏បានយកឱកាសនេះគូសរំលេចនូវការងារជាអាទិភាពគន្លឹះចំនួន ១២ ចំណុច សម្រាប់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង យកទៅពិនិត្យរៀបចំ និងជំរុញការអនុវត្ត រួមមាន៖
- បន្តបង្កើនភាពជាម្ចាស់ការក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របតាមគោលការណ៍រួមរបស់រាជរដ្ឋាភិបាល
- បន្តពង្រឹងយន្តការសម្របសម្រួល, សង្កត់ភាព និងភាពប្រទាក់ក្រឡាគ្នារវាង កម្មវិធីកែទម្រង់សំខាន់ៗទាំងឡាយរបស់រាជរដ្ឋាភិបាល
- បន្តប្រកាន់ខ្ជាប់នូវ អភិក្រមការងារ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់” ដែលជាអភិក្រមកាងារដ៏ម៉ឺងម៉ាត់ និង ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
- ជំរុញការងារប្រមូលចំណូលពីសេវាសាធារណៈរបស់ក្រសួង ដោយអនុវត្តតាម ប្រព័ន្ធស្វ័យប្រវត្តិកម្ម ឲ្យបានចប់សព្វគ្រប់នៅក្នុងដំណាក់កាលទី ៤ នេះ
- ជំរុញការអនុវត្តនីតិវិធី នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឲ្យបានម៉ត់ចត់ ត្រឹមត្រូវ ដោយធានានូវការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទរបស់ក្រសួង ឲ្យមាន ប្រសិទ្ធភាព និងគង់វង្ស ជាពិសេសដោយផ្តោតទៅលើការកត់ត្រា និងគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការបញ្ចូលទិន្នន័យទ្រព្យសម្បត្តិរដ្ឋទៅក្នុង ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (SARMIS)
- ពន្លឿនការរៀបចំផ្តល់សិទ្ធិអំណាចដល់អង្គភាពថវិកា ដើម្បីប្រែក្លាយខ្លួនជា អង្គភាពថវិកាពេញលេញនាពេលខាងមុខ
- ជំរុញការរៀបចំ និងការអនុវត្តនូវក្របខ័ណ្ឌថវិការយៈពេលមធ្យម កម្មវិធីវិនិយោគ សាធារណៈ ផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំផែនការថវិកាប្រចាំឆ្នាំ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធភាព
- ពង្រឹង និងបន្តការអនុវត្តយុទ្ធសាស្ត្រកែទម្រង់សំខាន់ៗ ដែលត្រូវបានដាក់ចេញ រួចហើយដោយរាជរដ្ឋាភិបាល ដោយបន្តផ្តល់ការគាំទ្រ និងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ
- ការផ្តោតអាទិភាពលើ “សមិទ្ធកម្ម” ជាមូលដ្ឋានគ្រឹះក្នុងការចរចា និងអនុម័ត ថវិកាកម្មវិធីប្រចាំឆ្នាំ
- ពង្រឹងការរៀបចំគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងផ្សព្វផ្សាយដល់គ្រប់អង្គភាពថវិកាទាំងអស់ឲ្យបានច្បាស់លាស់ និងស៊ីជម្រៅ
- ការពង្រីកវិសាលភាព និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ឲ្យបានពេញលេញ
- ពង្រឹងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តថវិកាសមិទ្ធកម្ម របស់ អង្គភាពថវិកាក្រោមឱវាទក្រសួង
ទន្ទឹមនេះ លោក ប៉េង ពោធិ៍នា ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ផ្តល់នូវពុទ្ធិ ឆន្ទៈ ស្មារតីកែទម្រង់ និងការយល់ដឹងឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង ដែលជាមន្ត្រីបង្គោលទទួលបន្ទុក ដើម្បីសម្រេចឲ្យបាននូវគោលដៅកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង