ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ថា មិនទុកពលរដ្ឋណាម្នាក់ចោល ដោយមិនទទួលបានសេវាថែទាំសុខភាពឡើយ
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ មិនទុកពលរដ្ឋណាម្នាក់ចោល ដោយមិនទទួលបានសេវាថែទាំសុខភាពនោះឡើយ។ នេះជាការថ្លែងគូសបញ្ជាក់ដោយសម្ដេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃអង្គារនេះ។
ថ្លែងក្នុងពិធីបិទសន្និបាតសុខាភិបាល លើកទី៤៣ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះថា៖ «កម្ពុជា មានការចាំបាច់ក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ដោយចីរភាពទី៣ សុខភាព និងសុខុមាលភាពមាំមួន ដើម្បីធានាលំនឹងចីរភាពរបស់ប្រជាជនប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពប្រជាជនគ្រប់រូប និងគ្រប់វិស័យ ដើម្បីរាប់បញ្ចូល ដោយការគ្រប់ដណ្ដប់សុខភាពជាសកល ស្របតាមការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ដោយមិនទុកឱ្យប្រជាជនណាម្នាក់ ត្រូវបានទុកចោល ដោយមិនបានទទួលសេវាថែទាំសុខភាពនោះឡើយ»។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា រាជរដ្ឋាភិបាល អាណត្តិទី៧នេះ គឺផ្ដោតលើការពង្រឹងវិស័យសុខាភិបាល ដោយផ្អែកលើមូលដ្ឋានសំខាន់ៗមួយចំនួន ដោយយកបទពិសោធនកន្លងទៅ ជាមូលដ្ឋានសម្រាប់យកជាចំណុចគិតគូក្នុងការដាក់ចេញលើវិធានការគន្លឹះក្នុងការពង្រឹងវិស័យសុខាភិបាល ដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ចកោណ៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ