ជីវិតកម្សាន្ដ
តារាសម្តែង សួង សាខារ៉ានីត ចែករំលែកបទពិសោធជោគជ័យ ៦ ចំណុច
តារាសម្តែង សួង សាខារ៉ានីត ទោះបីជាអាជីពសិល្បៈមួយរយៈក្រោយនេះហាក់មានភាពរយាលបន្តិច បន្ទាប់ពីបំពេញតួនាទីជាអ្នកម្តាយដ៏ល្អនោះ បច្ចុប្បន្ននាងក៏កំពុងកាក់កបជាមួយមុខរបររកស៊ីផ្ទាល់ខ្លួនគួរឲ្យកត់សម្គាល់ ខណៈការគាំទ្រនៅតែរក្សាបានដូចមុន។

ស្របពេលជាមួយគ្នានេះដែរ តារាសម្តែងរូបស្រស់ សួង សាខារ៉ានីត បានចេញមកបង្ហើបពីវិធីសាស្ត្រដែលធ្វើឲ្យនាងរឹងមាំ និងភាពជោគជ័យចំនួន ៦ ចំណុច។ រ៉ានីត បាននិយាយថា «សួរថា បើខ្ញុំមិនខ្លាំង មិនរឹងមាំ ហើយរើសយកសម្តីរបស់មនុស្សមិនល្អមកចាក់ខ្លួនឯងនោះ ខ្ញុំមិនមានអ្វីៗគ្រប់យ៉ាងដូចពេលនេះទេ ហើយអ្នកដែលចង់ឃើញយើងធ្លាក់តើពេលនេះជីវិតយ៉ាងណាហើយ អស់អង្ករហូបឬនៅ?»។
តារាសម្តែង សួង សាខារ៉ានីត បញ្ជាក់ថា «ប្រាប់ត្រង់ខ្ញុំមិនងាយធ្លាក់ងាយៗទេ ព្រោះខ្ញុំមានវិធីសាស្ត្រល្អៗ,គឺ ១.ដឹងថាផ្លូវនោះមិនល្អព្យាយាមដើរចេញ។ ២.មិនលេងល្បែង និងលេងថ្នាំ(គ្រឿងញៀន)។ ៣.មិនខ្ជះខ្ជាយ មិនចូលចិត្តខ្ចីលុយគេ។ ៤.មិនអួតហួសមាឌ។ ៥.ចេះដឹងគុណលោកទាំងពីរ និងអ្នកធ្លាប់ជួយខ្ញុំកន្លងមក និង៦.ចេះធ្វើបុណ្យទោះបុណ្យនោះមិនអាចលាងបាបបាន ក៏ត្រូវតែខំធ្វើបន្ថែម…»។

គួរកត់សម្គាល់ថា តារាសម្តែងរូបស្រស់ សម្តីផ្អែម អ្នកនាង សួង សាខារ៉ានីត ត្រូវបានទស្សនិកជនមួយចំនួនមើលឃើញថា បច្ចុប្បន្នទោះបីនាងមានកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ហើយក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះនៅតែទទួលបានការសរសើរថា មានរូបសម្រស់ស្រស់ស្អាត មិនចាញ់មិត្តរួមអាជីពឡើយ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


