ព័ត៌មានអន្ដរជាតិ
ស្លាប់មនុស្ស ៨ នាក់ក្នុងហេតុការណ៍ក្រឡាប់នាវាដឹកប្រេងដោតទង់ជាតិ កូរ៉េខាងត្បូង នៅសមុទ្រ ជប៉ុន
សមាជិកនាវិក ៨ នាក់បានស្លាប់ បន្ទាប់ពីនាវាដឹកប្រេងដោតទង់ជាតិកូរ៉េខាងត្បូងដែលបានបោះយុថ្កានៅឆ្នេរសមុទ្រនៃកោះ Mutsure ខេត្ត Yamaguchi របស់ជប៉ុនបានក្រឡាប់កាលពីថ្ងៃពុធ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Japan Time នៅថ្ងៃទី២១ ខែមីនានេះ ។

សមាជិកនាវិកម្នាក់បានស្នើសុំជំនួយនៅម៉ោងប្រហែល ៧ និង ០៥ ព្រឹក ដោយរាយការណ៍ថា កប៉ាល់កំពុងក្រឡាប់ ខណៈនាវាដឹកនេះផ្ទុកទៅដោយអាស៊ីតអាគ្រីលីកប្រហែល ៩៨០ តោន និងនាវិក ១១ នាក់ ក្នុងនោះមានជនជាតិឥណ្ឌូណេស៊ី ៨ នាក់ កូរ៉េខាងត្បូង ២ នាក់ និងចិនម្នាក់ ហើយមកដល់ពេលនេះមិនទាន់មានការបញ្ជាក់ថាមានការកំពប់ប្រេងនៅឡើយទេ ។

យោងតាមឆ្មាំឆ្នេរសមុទ្រជប៉ុនបានឲ្យដឹងថា ដំបូងឡើយសមាជិកនាវិកបរទេស ៩ នាក់ត្រូវបានស្រង់ចេញពីផ្ទៃទឹក និងបញ្ជូនទៅមន្ទីពេទ្យ ប៉ុន្តែក្រោយមកមនុស្ស ៨ នាក់ក្នុងចំណោម ៩ នាក់នោះត្រូវគេរាយការណ៍ថាស្លាប់ ខណៈក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកសមាជិក ២ នាក់ទៀតដែលបាត់ខ្លួននៅឡើយ ។
រហូតមកដល់ពេលនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្តីជូនដំណឹងស្តីពីខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗផងដែរគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


