កីឡា
លោក Luis Enrique បង្ហើបពីអនាគតយុវជន Xavi Simons ជាមួយក្លិប PSG
កីឡាករវ័យក្មេង Xavi Simons ត្រូវបានក្រុម Paris Saint-Germain បញ្ចូលឲ្យទៅលេងនៅលីគកំពូលអាឡឺម៉ងជាមួយក្រុម RB Leipzig ក្នុងលក្ខខណ្ឌខ្ចីជើងរដូវកាលនេះ បន្ទាប់ពីមិនស្ថិតក្នុងជម្រើសប្រើប្រាស់របស់ក្លិប។

ក្នុងការបង្ហាញខ្លួនជាមួយក្រុម RB Leipzig កីឡាករវ័យ២០ឆ្នាំ រូបនេះបានបង្ហាញទម្រង់គួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីស៊ុតបញ្ចូលទី៧គ្រាប់ ក្នុងការបង្ហាញខ្លួន២៥លើក។ សម្រាប់ឱកាសក្នុងការបង្ហាញខ្លួនជាមួយ PSG របស់កីឡករ Xavi Simons មានភាគរយតិចតួចណាស់។ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ រូបគេបានចុះហត្ថលេខាជាមួយក្លិប PSV លើកិច្ចសន្យារយៈពេល៥ឆ្នាំ ប៉ុន្តែអ្វីៗបានប្រែប្រួល នៅពេលក្រុម PSV លែងចង់បាន ហើយពេលនោះក្រុម PSG បានចរចារលើលក្ខខណ្ឌនាំយកកីឡាករ Simons មកវិញក្នុងទឹកប្រាក់៦លានអឺរ៉ូ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៥៣ឆ្នាំរបស់ក្រុម Paris Saint-Germain លោក Luis Enrique យល់ឃើញថាកីឡាករ Xavi Simons កំពុងធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតក្របខណ្ឌ Bundesliga។ រូបគេសក្តិសមទទួលបានឱកាសក្នុងការលេងឲ្យក្រុម PSG ប៉ុន្តែអនាគតរបស់គេត្រូវកំណត់ដោយក្លិប PSG ថា ចង់បន្តឲ្យ Simons បន្តស្នាក់ឬយ៉ាងណា។

លោក Luis Enrique បាននិយាយថា ៖«គាត់ជាគ្រាប់ពេជ្រមួយគ្រាប់ ដែលធ្វើរឿងអស្ចារ្យក្នុងលក្ខខណ្ឌខ្ចីជើង។ គាត់ជាអ្នកមានទេពកោសល្យ។ Xavi មានជំនាញល្អឥតខ្ចោះលេងដោយភាពឆ្លាតវៃនិងការបត់បែន ដូច្នេះអាចជាជម្រើសដ៏ល្អសម្រាប់ក្លិប PSG។ អនាគតរបស់គេនឹងអាស្រ័យលើការសម្រេចចិត្តរបស់ក្លិប»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Fabrizio
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


