កីឡា
ប៉ះគ្នាយប់នេះ គ្រូ PSG ចាត់ទុកខ្សែប្រយុទ្ធ Liverpool ដូចយន្តហោះចម្បាំង
អ្នកចាត់ការក្រុម Paris Saint-Germain លោក Luis Enrique បានសម្តែងក្តីព្រួយបារម្ភចំពោះខ្សែប្រយុទ្ធជួរមុខទាំង ៣ របស់ Liverpool មុនជួបគ្នាជើងទី ១ ក្នុងវគ្គ ១៦ ក្រុមពាន Champions League យប់នេះវេលាម៉ោង ៣ រំលងអាធ្រាត្រ។

ក្លិប Liverpool រដូវកាលនេះ ដែលកំពុងដឹកនាំដោយអ្នកចាត់ការលោក Arne Slot ត្រូវបានគេចាត់ទុកជាក្រុមមានក្បួនប្រយុទ្ធវាយបកគ្រោះថ្នាក់បំផុត។ ខណៈលោក Enrique បានចាត់ទុកខ្សែប្រយុទ្ធជួរមុខទាំង ៣ របស់ពួកគេ គឺប្រៀបបាននឹងយន្តហោះចម្បាំង ដែលអាចបង្ករគ្រោះថ្នាក់ដល់ក្រុមរបស់លោកបានគ្រប់ពេល។
ថ្លែងនៅក្នុងសន្និសីទកាសែតមុនការប្រកួតយប់នេះ បុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៥៤ ឆ្នាំបានមានប្រសាសន៍យ៉ាងដូច្នេះថា ៖«Liverpool គឺជាក្រុមមួយ ដែលមានការវាយបកល្អបំផុតនៅ អឺរ៉ុប។ ដូច្នេះពួកយើងនឹងព្យាយាមរក្សាបាល់ឱ្យបានល្អ និងប្រុងប្រយ័ត្នឱ្យបានច្រើន។ ពួកគេមានយន្តហោះចម្បាំង ៣ គ្រឿងនៅក្នុងតំបន់ប្រយុទ្ធ ហើយវាគឺមិនងាយស្រួលទេ ដើម្បីបញ្ឈប់យន្តហោះចម្បាំងទាំងនោះ»៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


