ព័ត៌មានជាតិ
៤ ច្រកសំខាន់ ជាច្រកដឹកជញ្ជូនទំនិញដ៏មមាញឹកចេញចូលប្រទេសកម្ពុជា
ឯកសារផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា (២០២៣-២០៣៣) បានបង្ហាញពីច្រកដឹកជញ្ជូនចំនួន ៤ ជាច្រកដ៏សំខាន់បំផុតសម្រាប់ដឹកជញ្ជូនទំនិញចេញចូលប្រទេសកម្ពុជា។
ក្នុងឯកសារបានលើកឡើងពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ (ក្អមសំណរ) ច្រកព្រំដែនប៉ោយប៉ែត និងច្រកព្រំដែនបាវិត ដែលបានដើរតួនាទីជាច្រកដឹកជញ្ជូនទំនិញចម្បងចេញចូលប្រទេសកម្ពុជា។

ទំនិញនាំចូលមានច្រើនប្រភេទ និងចម្រុះជាប្រភេទផលិតផលរ៉ែ (អំបិល ថ្ម ស៊ីម៉ងត៍ ធ្យូងថ្ម ប្រេងឥន្ធនៈជាដើម និងទំនិញកុងតឺន័រ ភាគច្រើនឆ្លងកាត់តាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតិចតួចចូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ខណៈដែលផ្លូវជាតិលេខ១ លេខ៥ និងលេខ ៦ ជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ ច្រកព្រំដែនក្រុងបាវិត និងប៉ោយប៉ែតបានដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់វិស័យដឹកជញ្ជូនជាពិសេសទំនិញ។ ទំនិញភាគច្រើនដែលឆ្លងកាត់ច្រកព្រំដែនអន្តរជាតិទាំងពីរនេះ បែងចែកទៅជាពីរប្រភេទគឺប្រភេទទី ១ ជាគ្រឿងបន្លាស់/សម្ភារផ្សេងៗ (វត្ថុធាតុដើមឬពាក់កណ្ដាលសម្រេច) ដែលនាំចូលពីក្រុមហ៊ុនមេក្នុងប្រទេសថៃ/វៀតណាម ឬការនាំចេញផលិតផលទៅប្រទេសទាំងនោះវិញជាផលិតផលសម្រេច ឬពាក់កណ្ដាលសម្រេចក្រោមយុទ្ធសាស្ត្រ “ថៃ+១” និង “វៀតណាម+១” និងប្រភេទទី២ ជាទំនិញដឹកជញ្ជូនឆ្លងកាត់ពីប្រទេសថៃ/វៀតណាម ទៅកាន់គោលដៅចុងក្រោយ ជាពិសេសចេញពីរាជធានីភ្នំពេញ។
រីឯច្រករបៀងឆ្លងកាត់ពីភ្នំពេញទៅខេត្តព្រះសីហនុ ជារបៀងសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់រាជធានីភ្នំពេញទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលជាច្រកដង្ហើមសេដ្ឋកិច្ចកម្ពុជាចេញទៅកាន់ទីផ្សារអន្តរជាតិ។
នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិ ៤៦,៨ ពាន់លានដុល្លារ។ ផលិតផលឧស្សាហកម្មកាត់ដេរនៅតែជាទំនិញនាំមុខគេក្នុងការនាំចេញ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
របាយការណ៍គយ និងរដ្ឋាករបានបង្ហាញថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជានៅឆ្នាំ២០២៣ ដោយទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានជាង ១២ ពាន់លានដុល្លារ ខណៈដែលអាមេរិក ជាដៃគូសំខាន់ទី២ មានទំហំពាណិជ្ជកម្មជាង ៩ ពាន់លានដុល្លារ។ ក្រៅពីនេះ មានវៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី អាល្លឺម៉ង់ កាណាដា និងប្រទេសមួយចំនួនទៀតសរុប ២០ ប្រទេស ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


