Connect with us

ព័ត៌មានជាតិ

​អាកាសយានដ្ឋាន​ចំនួន ០៨ ចុះបញ្ជីនៅកម្ពុជា មាន ៣ កំពុងដាក់ឲ្យ​ដំណើការ​

បានផុស

នៅ

បច្ចុប្បន្ននេះ អាកាសយានដ្ឋាន​ដែលបានចុះបញ្ជីមានចំនួន ០៨ នៅកម្ពុជា ក្នុងនោះមាន ០៣ កំពុងដាក់​ឲ្យ​ដំណើរការ​ពេញ​លេញ​រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និង​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក អាកាសយានដ្ឋានស៊ីវិលក្នុងស្រុកចំនួន ៥ ដែលមិនទាន់​ដំណើរការ​មាន៖ អាកាសយានដ្ឋាន​បាត់ដំបង ស្ទឹងត្រែង កោះកុង និង​មណ្ឌលគិរី ខណៈអាកាសយានដ្ឋានកំពង់ឆ្នាំងកំពុង​ប្រើប្រាស់និង​គ្រប់គ្រងរួមគ្នាដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រសួងការពារជាតិ។ នេះបើតាម​ឯកសារ​ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។

អាកាសយានដ្ឋានទាំងនេះប្រតិបត្តិការជាចម្បងសម្រាប់យន្តហោះកម្រិត C និង D។ ដោយសារ​តែ​តម្រូវការ​នៃការ​ហោះហើរ​រយៈចម្ងាយ​ឆ្ងាយ និងផ្លូវហោះហើរដែលមានរំហូរអ្នកដំណើរច្រើន ផ្លូវហោះ​មួយចំនួនដំណើរការដោយ​យន្តហោះកម្រិត E ដូចជា A333 និង B777 លើសពី​បទដ្ឋាន​បច្ចេកទេស​ដែល​មិន​ស្របនឹងដំណើរការសុវត្ថិភាព និងការធានាប្រតិបត្តិការនៃអាកាសយានដ្ឋាន។

បើតាម​ឯកសារ​ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-​២០៣៣ ​ជើងហោះហើរអន្តរជាតិពីកម្ពុជាភាគច្រើន ផ្តោតលើការហោះហើរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសគោលដៅដែល​មាន​ជើងហោះហើរត្រង់ច្រើន​ជាងគេគឺប្រទេសចិន។ បច្ចុប្បន្ននេះ កម្ពុជាពុំមានការហោះហើរត្រង់ទៅកាន់ទ្វីបអឺរ៉ុប សហរដ្ឋអាម៉េរិក អាហ្វ្រិក និងអាស៊ីខាងត្បូងទេ។

ក្រុមហ៊ុន OCIC បានទទួលគោលការណ៍ឯកភាព​ពីរាជរដ្ឋាភិបាលក្នុងការ​វិនិយោគ​សាង​សង់ អាកាសយានដ្ឋានភ្នំពេញថ្មីក្នុងរូបភាពនៃភាពជាដៃគូរវាងរដ្ឋនិងឯកជន (OCIC ៩០% និង​រដ្ឋាភិបាល ១០%) តាមទម្រង់ “រចនាប្លង់ សាងសង់ ហិរញ្ញប្បទាន ធ្វើជាម្ចាស់កម្មសិទ្ធិ និង​ធ្វើ​ប្រតិបត្តិការ/design build finance own and operate (DBFOO)​”​។ គម្រោងអភិវឌ្ឍន៍នេះចែកចេញជា ០៣ ដំណាក់កាល ដោយដំណាក់កាល ទី១ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០៣០ ដំណាក់​កាលទី២ ពីឆ្នាំ​២០៣០ ដល់ឆ្នាំ២០៥០ និងដំណាក់កាលទី៣ បន្តពីឆ្នាំ២០៥០តទៅ។

ក្នុងដំណាក់កាលទី១ ផែនការមេអភិវឌ្ឍន៍អាកាសយានដ្ឋានភ្នំពេញថ្មីនឹងពង្រីក​សមត្ថភាព​ទទួល​ភ្ញៀវ​ចំនួន ១៣ លាននាក់/ឆ្នាំ ជាមួយសមត្ថភាពឆ្លងកាត់ទំនិញប្រមាណ ១៧៥ ០០០តោន ព្រម​ទាំងមានសមត្ថភាព​ទទួលយន្តហោះរហូតកម្រិត E (Code E:A-340-300, A350-900 and B777- 200/300ER, B747-300/400) និង​មានចំណតយន្តហោះចំនួន ២២។

បន្ទាប់ពីបញ្ចប់ដំណាក់កាលទី១ ក្រុមហ៊ុនអភិវឌ្ឍន៍គ្រោងសាងសង់ផ្លូវរត់ (2r runway) ទី២ និង​ហេដ្ឋារចនា​សម្ព័ន្ធផ្សេងៗពាក់ព័ន្ធបម្រើឱ្យ​យន្តហោះប្រើប្រាស់ taxiway)។ ផែនការអភិវឌ្ឍន៍នេះ​គ្រោង​ពង្រីក​សមត្ថភាពទទួលភ្ញៀវរហូតដល់ ៣០ លាននាក់/ឆ្នាំ នៅឆ្នាំ២០៥០ ជាមួយ​សមត្ថភាព​ឆ្លងកាត់​ទំនិញប្រមាណ ៥២៧ ០០០តោន។ ជាមួយគ្នានេះ ការអនុវត្តនៃផែនការមេអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ​សៀមរាបអង្គរមានពីរ​ដំណាក់កាល ក្នុងនោះពីឆ្នាំ២០២០ ដល់២០២៣ មាន​ផែនការបង្កើនសមត្ថភាពទទួលភ្ញៀវប្រមាណ ៧ លាននាក់/ឆ្នាំ និងទំនិញឆ្លងកាត់ប្រមាណ ១០ ០០០ តោន/ឆ្នាំ ខណៈដំណាក់កាលបន្ទាប់ពីឆ្នាំ ២០២៣ គ្រោងបង្កើនសមត្ថភាពទទួលភ្ញៀវ ២០​លាននាក់/ឆ្នាំ និងទំនិញឆ្លងកាត់​ប្រមាណ ៦០ ០០០តោន/ឆ្នាំ។

ជារួម ការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា​នៅមានកម្រិតធៀបនឹងបណ្តាប្រទេសក្នុង តំបន់​អាស៊ាន ជាពិសេសដោយសារកង្វះខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ ជាក់ស្ដែង បច្ចុប្បន្ននេះ​មានអាកាសយានដ្ឋានតែ ៣ ប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាព​ទទួលការ​ហោះហើរ​អន្តរជាតិ ជាមួយនឹងចំនួនជើងហោះហើរ និងទំនិញឆ្លងកាត់តិចតួច ព្រមទាំង​បណ្ដាញ​អាកាសចរណ៍​មានលក្ខណៈ មិនទាន់ពេញលេញ​ដែលរាំងស្ទះ​ដល់ការតភ្ជាប់​ជើងហោះហើរ​ជាមួយ​ប្រទេសនិង​តំបន់ជុំវិញ។

ជាមួយគ្នានេះកម្ពុជាមិនទាន់មានមធ្យោបាយ​ពេញលេញ និងភាពងាយស្រួល​គ្រប់គ្រាន់​លើផ្នែក​អាកាសចរណ៍​ក៏ដូចជា​ខ្វះការគាំទ្រគ្រប់គ្រាន់សម្រាប់ការផ្លាស់ប្ដូរជើងយន្តហោះអន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង ពាណិជ្ជកម្មអន្តរជាតិក្នុងវិស័យដឹកជញ្ជូនផ្លូវអាកាសជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ៦ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១១ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១៤ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ២៥ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម