សេដ្ឋកិច្ច
ប្រព័ន្ធដឹកជញ្ជូនមានសារៈសំខាន់ ក្នុងការទាក់ទាញអ្នកវិនិយោគ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម បានបញ្ជាក់អំពីសារៈសំខាន់របស់ប្រព័ន្ធភស្តុភារកម្ម (ឡូជីស្ទីក) ក្នុងការទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ដែលជាប្រភពនៃការបង្កើតការងារជូនប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងនៅកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១០ នៅថ្ងៃទី ០៦ ខែមេសា ២០២៦ ដែលមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម។
រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានគម្រោងសរុបចំនួន ១៧៤ ជាមួយនឹងតម្រូវការទុនវិនិយោគប្រមាណ ៣៦ ពាន់លានដុល្លារ សំដៅធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មនៅក្នុងប្រទេសកម្ពុជា។
ឧបនាយករដ្ឋមន្ត្រីបានណែនាំបន្ថែមមួយចំនួនលើការរៀបចំ ប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) សំដៅធានាឱ្យបានថា ប្រព័ន្ធនេះមានសូចនាករ (Key Indicators) សំខាន់ៗដែលអនុញ្ញាតឱ្យរដ្ឋាភិបាល និងដៃគូឯកជនអាចទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយអំពីវិស័យភស្តុភារកម្មនៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើអាទិភាវូបនីយកម្មគម្រោង សម្រាប់ការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។
ឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីសារៈសំខាន់ក្នុងការរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្ម និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនដែលជាប្រតិបត្តិករចូលរួមផ្តល់ធាតុចូលឱ្យបានផុសផុល សំដៅធានាបាននូវការរៀបចំច្បាប់មួយប្រកបដោយបរិយាបន្ន៕


-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


