ព័ត៌មានជាតិ
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
បើតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុរភាកម្មកម្ពុជា (២០២៣-២០៣៣) រដ្ឋាភិបាលកម្ពុជាគ្រោងអភិវឌ្ឍផ្លូវល្បឿនលឿនចំនួន ១៧ ខ្សែក្នុងនោះ ១២ ខ្សែត្រូវសាងសង់ថ្មី ដែលមានប្រវែងសរុប ២ ៧២០ គីឡូម៉ែត្រ ត្រឹមឆ្នាំ២០៣០។ ផ្លូវចំនួន ៥ ខ្សែបន្ថែមទៀត មានប្រវែងសរុប ១ ២១៨ គីឡូម៉ែត្រ ជាគម្រោងត្រូវអនុវត្តបន្តបន្ទាប់ ក្រោយឆ្នាំ២០៥០។
ការអភិវឌ្ឍបណ្តាញផ្លូវល្បឿនលឿនកម្ពុជា នឹងមានទម្រង់ជា “ផ្លូវក្រវាត់១ ផ្លូវមានទម្រង់ជាកាំ ៧ ផ្លូវទម្រង់ខ្សែផ្ដេក ១ ខ្សែ និងផ្លូវទម្រង់ខ្សែបញ្ឈរ ១ខ្សែ”។ ក្នុងនោះត្រឹមឆ្នាំ២០៣៣ បណ្តាញផ្លូវល្បឿនលឿន ដំណាក់កាលដំបូងប្រវែងសរុបប្រហែល ៨០០ គីឡូម៉ែត្រ នឹងត្រូវបានសាងសង់ក្នុងទម្រង់ “ផ្លូវក្រវាត់ ១ ខ្សែ និងផ្លូវទម្រង់កាំ ៣ ខ្សែ” (ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿន ៣ ខ្សែ ភ្នំពេញ-ព្រះសីហនុ ភ្នំពេញ-បាវិត និង ភ្នំពេញ-ប៉ោយប៉ែត)។

ក)-ផ្លូវទម្រង់កាំ ៧ ខ្សែ ចេញពីរាជធានីភ្នំពេញ រួមមាន
-ផ្លូវទម្រង់កាំលេខ១៖ ផ្លូវល្បឿនលឿនលេខ១ (EX1) ភ្នំពេញ-កណ្តាល-ព្រៃវែង-ស្វាយរៀង-បាវិត,
-ផ្លូវទម្រង់កាំលេខ២៖ ផ្លូវល្បឿនលឿនលេខ២ (EX2) ភ្នំពេញ-កណ្តាល (ព្រំដែនកម្ពុជា និងវៀតណាម) តាមបណ្តោយដងទន្លេមេគង្គ
-ផ្លូវទម្រង់កាំលេខ៣៖ ផ្លូវល្បឿនលឿនលេខ៣ (EX3) ភ្នំពេញ-កណ្ដាល-តាកែវ-កំពត-ព្រះសីហនុ
-ផ្លូវទម្រង់កាំលេខ៤ ផ្លូវ ល្បឿនលឿនលេខ៤ (EX4) ភ្នំពេញ-កណ្ដាល-កំពង់ស្ពឺ-ព្រះសីហនុ។
-ផ្លូវទម្រង់កាំលេខ៥៖ ផ្លូវល្បឿន លឿនលេខ៥ (EX5) ភ្នំពេញ-កណ្ដាល-កំពង់ឆ្នាំង-ពោធិ៍សាត់
-បាត់ដំបង-បន្ទាយមានជ័យ-មាត់ច្រកព្រំដែន ប៉ោយប៉ែត
-ផ្លូវទម្រង់កាំលេខ ៦៖ ផ្លូវល្បឿនលឿនលេខ៦ (EX6) ភ្នំពេញ-កណ្ដាល-កំពង់ចាម-កំពង់ឆ្នាំង- កំពង់ធំ-សៀមរាប។
-ផ្លូវទម្រង់កាំលេខ៧៖ ផ្លូវល្បឿនលឿនលេខ៧ (EX7) ភ្នំពេញ-កណ្ដាល-កំពង់ចាម- ក្រចេះ-ស្ទឹងត្រែង-មាត់ច្រកព្រំដែនត្រពាំងក្រៀល។
ខ)-ផ្លូវទម្រង់ខ្សែផ្ដេកប៉ែកខាងកើត-ខាងលិច មាន ១ ខ្សែ៖
-ផ្លូវល្បឿនលឿនលេខ ៩ (EX9) ច្រកព្រំដែន ប៉ោយប៉ែត-បន្ទាយមានជ័យ-សៀមរាប-ព្រះវិហារ-ស្ទឹងត្រែង-រតនគិរី-ច្រកព្រំដែនអូរយ៉ាដាវ
គ)-ផ្លូវទម្រង់ខ្សែបញ្ឈរប៉ែកខាងត្បូង-ខាងជើង ១ខ្សែ៖
-ផ្លូវនេះមានបីកំណាត់គឺកំណាត់ផ្លូវល្បឿនលឿនលេខ ៩ (EX9A) សៀមរាប-បាត់ដំបង-ពោធិ៍សាត់-កោះកុង។ កំណាត់ផ្លូវល្បឿនលឿនលេខ ៤៨ (EX48) កោះកុង-ព្រះសីហនុ និងកំណាត់ផ្លូវល្បឿនលឿនលេខ ៣៣ (EX33) ព្រះសីហនុ-កំពត-កែប
ឃ)-ផ្លូវក្រវាត់ ១ខ្សែ៖ ផ្លូវក្រវាត់រាជធានីភ្នំពេញលេខ ៣ (EXU1)
ង)-បណ្តាញផ្លូវល្បឿនលឿនគ្រោងអភិវឌ្ឍនាពេលអនាគត៖
-ផ្លូវល្បឿនលឿនលេខ៨ (EX8) ភ្នំពេញ-កំពង់ចាម-ក្រចេះ-មណ្ឌលគិរី-រតនគិរី
-ផ្លូវល្បឿនលឿនលេខ៦២ (EX62) កំពង់ធំ-ព្រះវិហារ-ព្រំដែន កម្ពុជា-ថៃ
-ផ្លូវល្បឿនលឿនលេខ៦៦ (EX66) សៀមរាប-ឧត្តរមានជ័យ-ព្រំដែនកម្ពុជា-ថៃ
-ផ្លូវល្បឿនលឿន លេខ៤៤ (EX44) ភ្នំពេញ-កំពង់ស្ពឺ-កំពង់ផែកោះកុង
-ផ្លូវល្បឿនលឿនលេខ៧៦ (EX76) កំពង់ធំ- ក្រចេះ-មណ្ឌលគិរី-ព្រំដែនកម្ពុជា-វៀតណាម។
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


