Connect with us

ព័ត៌មានជាតិ

១០ ឆ្នាំចុងក្រោយ សេដ្ឋកិច្ច​ខេត្តបាត់ដំបងមានកំណើន ៧,៥% ក្នុង ១ ឆ្នាំ

បានផុស

នៅ

សេដ្ឋកិច្ច​ខេត្តបាត់ដំបង​​មានកំណើន​ជាង ៧ ភាគរយក្នុង​មួយ​ឆ្នាំ នៅក្នុង​រយៈពេល ១០ ឆ្នាំ​ចុងក្រោយនេះ។ នេះបើតាមការ​គូស​បញ្ជាក់​ពី​រដ្ឋបាលខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​ដែលពលរដ្ឋ​ជិត ៧០ ភាគរយប្រកប​របរកសិកម្ម សេដ្ឋកិច្ច​របស់​ខេត្ត​បាត់ដំបង​ជំរុញ​តាមរយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយប្រទេស​ថៃ ដោយ​មានច្រកទ្វារព្រំដែនចំនួន ៥ សម្រាប់ការធ្វើ​​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ដោះដូរពាណិជ្ជកម្មទៅវិញទៅមក។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង​ថ្លែង​នៅក្នុងកិច្ចប្រជុំ​ស្តីពីគម្រោងអភិវឌ្ឍអាកាសយានដ្ឋាន​ខេត្តបាត់ដំបងកាលពីថ្ងៃទី២៥ ខែ​មីនា នេះ​ថា ទំហំ​សេដ្ឋកិច្ច​ខេត្តបាត់ដំបងមានប្រមាណ ៩.៧១៣.៤១៣ លានរៀល ស្មើ​ប្រហែល ២ ៣៨៤​លាន ដុល្លារអាមេរិក

លោក​ថា ក្នុងពេល ១០ ឆ្នាំចុងក្រោយ សេដ្ឋកិច្ច​ខេត្ត​មានកំណើន ៧,៥% ក្នុង ១ ឆ្នាំ និងចំណូលជាមធ្យមសម្រាប់ម្នាក់ៗទទួល​បាន​ប្រមាណ ១.៨៧២ ដុល្លារ។

យ៉ាងណាមិញ បើតាម​លោកអភិបាល​រងខេត្ត​ នៅ​ក្នុងឆ្នាំ​២០២១ ដោយសារវិបត្តិជំងឺ​កូវីដ-១៩ សេដ្ឋកិច្ចខេត្តមានកំណើនប្រមាណ​តែ ៤,៨% ក្នុង ១ ឆ្នាំប៉ុណ្ណោះ។

ខេត្តបាត់ដំបង​មានភូមិសាស្រ្ត​ជាប់​ប្រទេស​ថៃ និង​មានច្រកទ្វារព្រំដែនចំនួន ៥ សម្រាប់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ដោះដូរពាណិជ្ជកម្មជាមួយប្រទេសថៃ​​ក្នុងនោះមាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិចំនួន ២ គឺ ច្រកទ្វារដូង ស្ថិតនៅក្នុងស្រុកកំរៀង និង ច្រកទ្វារភ្នំដី (គីឡូ១៣) ស្ថិតនៅ​ក្នុង​ស្រុក​សំពៅលូន រួមទាំង​ច្រកទ្វារតំបន់ព្រំដែនចំនួន ៣ មាន ច្រកទ្វារអូររំដួល ក្នុងស្រុកភ្នំព្រឹក ច្រក​ទ្វារអូរអន្លក់ ក្នុងស្រុកកំរៀង និងច្រកទ្វារ ៤០០ ក្នុងស្រុកសំឡូត ដែលច្រកទ្វារទាំងនេះបាន​បម្រើឱ្យវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនាំចេញ-នាំចូល។

ខេត្តបាត់ដំបងជាខេត្តមួយក្នុងចំណោមរាជធានីខេត្តទាំង ២៥ ដែល​មានចម្ងាយ​២៩១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្ត​មានវិសាលភាព​ផ្ទៃដីសរុប ១១.៦៣១,២១ គីឡូម៉ែត្រការ៉េ ចែកចេញជា ១៤ ក្រុង​ស្រុក ៩៣ ឃុំ ១០ សង្កាត់ និង ៨៤២ភូមិ។ គ្រួសារ​សរុប​មាន​ចំនួន ​២៩៤.២៩៤ គ្រួសារ សរុប​ចំនួនប្រជាជនមានចំនួន ១.៣៦៧.៤០២ នាក់។

មុខរបរចម្បងរបស់ពលរដ្ឋ​ក្នុង​ខេត្ត​ ៦៨,២% ជាកសិករ សេវាករ​មាន ៣១,៤% និងសិប្បករមានត្រឹម ០,៤%៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៨ នាទីutes មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា៣ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម