កីឡា
ជំនួបខ្លាំងប៉ះខ្លាំង ដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ អមដោយប្រាក់រង្វាន់សរុប១០០លានរៀលក្នុងព្រឹត្តិការណ៍ប្រដាល់គ្រុឌគុនខ្មែរ Reign of Kings
Reign of Kings ជាមហាព្រឹត្តិការណ៍ប្រដាល់ដ៏ធំសម្បើមមួយ ក្នុងព្រឹត្តិការណ៍កម្សាន្ត “Vattanac All In Festival” ដែលនឹងធ្វើឲ្យកក្រើកសង្វៀន ក្នុងជំនួបមិនធ្លាប់មានរវាងអ្នកខ្លាំងប៉ះអ្នកខ្លាំង នៅសង្វៀនប្រដាល់គ្រុឌគុនខ្មែរ ដោយចម្រាញ់សុទ្ធតែកំពូលកីឡាករប្រដាល់ខ្មែរ និងកីឡាករប្រដាល់អន្តរជាតិល្បីៗប្រចាំសង្វៀន RWS មកប្រកួតគ្នាលក្ខណៈគូមិត្តភាពអន្តរជាតិ គូសងសឹង និងគូដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ និងប្រាក់រង្វាន់សរុប ១០០ លានរៀល។

ប្រជាជនកម្ពុជានឹងជក់ចិត្ត ដិតអារម្មណ៍ ជាមួយសមាភាពកីឡាករប្រដាល់ខ្លាំងៗដូចជា៖
សម្រាន់ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤
1. ព្រីង សុផាវត្តី Vs អេម ម៉ា (បារាំង) ទម្ងន់៦០គីឡូក្រាម
2. លី សុខា Vs គឿប សុវណ្ណឃីម ទម្ងន់៥៤គីឡូក្រាម
3. ពេជ្រ សុឃីម Vs រិទ្ធ វិបុល ទម្ងន់៥៤គីឡូក្រាម
4. រិទ្ធី ចាន់ណា Vs COlOVIS Bryan (ប្រេស៊ីល)
5. លី រិទ្ធី Vs UNALBURAK (តួកគី) ទម្ងន់៧៥គីឡូក្រាម លក្ខណៈអំបោះឆៅ
6. ធន់ ស៊ីហុង Vs EMRE OZMEN (តួកគី) ទម្ងន់៦០គីឡូក្រាម
7. ធន់ រិទ្ធី Vs ALI YOUSEF (អ៉ីរ៉ង់) ទម្ងន់៧៣គីឡូក្រាម លក្ខណៈអំបោះឆៅ
8. ឡៅ ចិត្រា Vs CHUJAROEN DABRASARAKHAM (ថៃ) ទម្ងន់៦៥គីឡូក្រាម

សម្រាប់ថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤
1. ឡៅ សៃណេត Vs ឡុង ពិសិដ្ឋ ទម្ងន់៥១គីឡូក្រាម
2. AHMADI FARYAD (អ៉ីរ៉ង) Vs KAD DOUR ទម្ងន់៦៩គីឡូក្រាម
3. គឹម វាសនា Vs AYOUB PORIYA ទម្ងន់៦៩គីឡូក្រាម
4. ធន់ ផានិត Vs MILAD HASSAN ទម្ងន់៥៧គីឡូក្រាម
5. ឡៅ ចិត្រា Vs SAMMY (ថៃ)
6. ឃឹម ឌីម៉ា Vs THONGNOY VORSANGPRAPAI (ថៃ)
7. លន បញ្ញា VS PETCHDAM PETCHYINDEE ACADEMY (ថៃ) ទម្ងន់៦៥គីឡូក្រាម

លើសពីកម្មវិធីប្រដាល់គ្រុឌគុនខ្មែរ Reign of Kings ដ៏អស្ចារ្យនេះ នៅក្នុងព្រឹត្តិការណ៍កម្សាន្តដ៏ធំ “Vattanac All In Festival” ក៏បានដាក់បញ្ចូលការសម្តែងសិល្បៈបុរាណ ការប្រគំតន្រ្តី ដែលចូលរួមដោយតារាល្បីៗដូចជាអ្នកនាង ទេព បូព្រឹក្ស កញ្ញា រ៉ាប៊ី ជាពិសេសផ្ទាំងទស្សនីយភាពបង្ហោះដ្រូន (Drone Show) រាប់រយគ្រឿងនៅលើអាកាសមិនធ្លាប់មានដំបូងបំផុតនៅកម្ពុជា។

ត្រៀមខ្លួនចូលរួមដោយសេរី ទទួលយកបទពិសោធន៍ថ្មីហើយប្លែក នៅក្នុងព្រឹត្តិការណ៍កម្សាន្តដ៏ធំ “Vattanac All In Festival” ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រយៈពេល២ថ្ងៃពេញ គឺថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណគម្រោងអភិវឌ្ឍន៍ វឌ្ឍនៈវីល ផ្លូវលេខ 114 (ផ្លូវវឌ្ឍនៈ) ខាងត្បូងរោងចក្រ វឌ្ឍនៈ ប្រ៊ូវើរី ស្ថិតនៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជាផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានបន្តចូលរួមផ្សព្វផ្សាយគុនខ្មែរដោយដាក់បញ្ចូលវត្តមានកីឡាករប្រដាល់គុនខ្មែរនៅលើឡានក្រុងសារធារណៈ ក្នុងគោលបំណងជំរុញលើកទឹកចិត្តកីឡាករ ព្រមទាំងលើកតម្កើងវិស័យប្រដាល់គុនខ្មែរឲ្យកាន់តែល្បីល្បាញ៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


