ព័ត៌មានជាតិ
រដ្ឋបាលជលផលស្ទឹងត្រែង ចុះស្រាវជ្រាវមុខសញ្ញាដាក់ថ្នាំពុលត្រី
ក្រោយពីមានការលបលួចដាក់ថ្នាំលាយនុយបំពុលត្រីនៅតាមដងទន្លេមេគង្គយកមកលក់ឱ្យអាជីករផ្សារសាមគ្គីស្ទឹងត្រែង កម្លាំងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងសហការជាមួយមន្ត្រីបរិស្ថាន ប្រចាំតំបន់រ៉ាមសារ និងសមត្ថកិច្ចពាក់ព័ន្ធបានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យបន្ថែម ដើម្បីនាំខ្លួនយកមកអនុវត្តច្បាប់ស្តីពីការអភិរក្សធនធានធម្មជាតិជីវៈចម្រុះ និងផលិតផលជលផល។
លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលបានបញ្ជាក់ថា៖ មុខសញ្ញាកែច្នៃផលិតនុយបំពុលត្រីបានច្បាស់លាស់ហើយ និងសូមអំពាវនាវឱ្យចូលខ្លួនមកសារភាព និងធ្វើកិច្ចសន្យាបញ្ឈប់ទើបទទួលបានការលើកលែងទោស តែប្រសិនបើមិនចូលខ្លួនមកទេ មន្ត្រីជំនាញនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកោះហៅមកអនុវត្តច្បាប់តែម្តង។
លោកបន្តថា៖ ការលួចលាក់ធ្វើនេសាទប្រើឧបករណ៍ខុសច្បាប់បំពុលត្រីនេះកម្លាំងរដ្ឋបាលជលផលបានសហការជាមួយគណៈកម្មការផ្សារសាមគ្គីចុះពិនិត្យរកឃើញត្រីប្រាកែនិងប្រភេទត្រីផ្សេងៗទៀត សរុបចំនួន៥០គីឡូក្រាម ដែលបានមកពីការនេសាទខុសច្បាប់យកមកលក់នៅផ្សារសាមគ្គីស្ទឹងត្រែងនៅព្រឹកថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤។
លោក សេង វីរៈ អភិបាលរងក្រុងបានបញ្ជាក់ថា៖ នេះជាករណីមួយមិនលែងទេព្រោះធនធានជលផលដែលនាំយកមកលក់នេះ វាបង្កផលប៉ះពាល់ផ្នែកសុខភាពដល់អ្នកបរិភោគតែម្តង ហើយធ្ងន់ធ្ងរជាងនេះទៀត គឺបានជះឥទ្ធិពលអាក្រក់ទៅដល់កេរ្តិ៍ឈ្មោះ ត្រីធម្មជាតិនៅខេត្តស្ទឹងត្រែងទាំងមូលផងដែរ។
ជាមួយនិងករណីគួឱ្យភា្ញក់ផ្អើលនេះ មន្ត្រីជលផលបានហៅអាជីវករលក់ត្រីចំនួន៤នាក់មកណែនាំនិងពន្យល់ពីបច្ចេកទេសពិនិត្យភិនភាគត្រីបំពុល ហើយតម្រូវឱ្យកិច្ចសន្យាឈប់ទិញលក់ត្រីប្រភេទទាំងនេះ ដើម្បីយើងចូលរួមថែរក្សាសុខភាពទាំងអស់គ្នា ហើយចំណែកត្រីដែលដកហូតបានមានសារធាតុពុលនោះ បច្ចុប្បន្នត្រីបានយកទៅបំផ្លាញចោលហើយ។
សូមបញ្ចាក់ថា៖ ត្រីទាំងនេះត្រូវបានអ្នកនេសាទបំពុលដោយបានប្រើនុយប្រភេទដូចជាបាយដំណើប ត្រីល្អិតកាត់ជាកង់ៗ ក្ដាម សាច់គោ លាយជាថ្នាំបំពុលដើម្បីបោះចូលទឹក ជាកន្លែងអន្លង់អភិរក្សត្រីមេពូជឲ្យត្រីស៊ី ហើយរយៈពេលមួយម៉ោងក្រោយមកចាំរើសនៅផ្នែកខាងក្រោមតែម្តង៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ