ជីវិតកម្សាន្ដ
ពិធីករ សុខ រ៉ាស៊ី សង្វេគឧបករណ៍ភ្លេងខ្មែរពេលសម្តែងពុំមានអ្នកមើល
ពិធីករសម្បូរវោហារស័ព្ទមិនចេះរីងស្ងួត លោក សុខ រ៉ាស៊ី ត្រូវបានគេកត់សម្គាល់ឃើញថា មកទល់ បច្ចុប្បន្ននេះ នៅតែរក្សាបានការគាំទ្រ និងមានសន្ទុះការងារខ្លាំងនៅលើវិស័យសិល្បៈ ពិសេសការចេញធ្វើជាពិធីករនៅតាមបណ្ដាកម្មវិធីតូច-ធំមួយចំនួនជាដើម។

ប្រាកដណាស់ការរក្សាបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ពិធីករលោក សុខ រ៉ាស៊ី នៅលើទីផ្សារសិល្បៈសព្វថ្ងៃនេះ ត្រូវបានអ្នកតាមដានវិស័យសិល្បៈខ្មែរវិភាគឃើញថា ដោយសារលោកគឺមានឥទ្ធិពលដុងសិល្បៈអំណោយផលពីធម្មជាតិដែលធ្វើឲ្យអ្នកគាំទ្រ និងមិត្តៗ យុវវ័យចូលចិត្ត និងគាំទ្រ ខណៈលក្ខណៈសម្បត្តិ អត្តចរិតរួសរាយរាក់ទាក់ ដែលមើលឃើញពីការផ្តល់តម្លៃចំពោះអ្នកជុំវិញខ្លួន។
ងាកមកចាប់អារម្មណ៍ទស្សនៈរបស់លោក សុខ រ៉ាស៊ី ពាក់ព័ន្ធរឿងឧបករណ៍ភ្លេងបុរាណខ្មែរ លោកលើកឡើងដោយក្តីសង្វេគថា រាល់ការសម្តែងម្តងៗ ពុំមានសូម្បីអ្នកគាំទ្រ ឬទស្សនៈទេ។ ជាក់ស្ដែងលោក សុខ រ៉ាស៊ី បានបង្ហោះរូបភាពមួយសន្លឹកថា «ពេលសម្តែង គ្មានអ្នកមើល គ្មានទស្សនា គ្មានអ្នកស៊ែរ ហើយចោទគ្នាថាមិនថែរក្សា មិនអភិរក្ស»។

តាមរយៈការលើកឡើងនេះ ត្រូវបានទស្សនិកជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចាត់ទុកថាជារឿងល្អ និងមានប្រយោជន៍សម្រាប់សង្គម ខណៈមានមតិលើកឡើងថា «ខ្មែរយើង បានខ្លាំងអាខាងតែស្ករតាមគ្នាទាំងទទឹងទិស,អ្នកអង្គុយមើលចាំតែថា អ្នកធ្វើចាំតែខុស, ពិតណាស់បង រីឯតម្លៃក៏ជូនទៅពួកគាត់តិចៗ ទៀត»។
គួរបញ្ជាក់ថា សុខ រ៉ាស៊ី កន្លងមក លោកក៏តែងតែបង្ហាញការងារសង្គម និងសប្បុរសធម៌ជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកជួយដល់សង្គមផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


