ព័ត៌មានជាតិ
អាជ្ញាធរព្រះវិហារ ពុំមានរកឃើញពលរដ្ឋ និងកុមារតូចៗ រត់គេចសម្ងំពួនក្នុងព្រៃ ធ្លាក់ខ្លួនឈឺ ដូចការផ្សព្វផ្សាយឡើយ
អាជ្ញាធរពុំមានរកឃើញប្រជាពលរដ្ឋ និងកុមារតូចៗណាម្នាក់ រត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃ ហើយធ្លាក់ខ្លួនឈឺ ដូចការផ្សព្វផ្សាយរបស់ព័ត៌មានមួយចំនួននោះឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ។
ការចេញមកអះអាងរបស់អាជ្ញាធរនេះ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានការចុះផ្សាយព័ត៌មាន ដោយភ្ជាប់ជាមួយរូបភាពចាស់ៗ និងកិច្ចសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋ ដែលអះអាងថា កំពុងរត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃថា មានកុមារតូចៗ ៧នាក់ធ្លាក់ខ្លួនឈឺក្រោយមានភ្លៀងធ្លាក់។

រដ្ឋបាលខេត្តព្រះវិហារបញ្ជាក់ថា ក្រោយមានការចុះផ្សាយបែបនេះ អាជ្ញាធរស្រុកគូលែន បានចុះទៅដល់ទីតាំងដែលព័ត៌មានមួយចំនួនអះអាងថា មានប្រជាពលរដ្ឋមួយចំនួន តូចរត់គេចខ្លួននៅទីនោះ ប៉ុន្តែអាជ្ញាធរពុំបានរកឃើញនរណាម្នាក់ ដូចការចុះផ្សាយនោះឡើយ។
ជាថ្មីម្តងទៀត រដ្ឋបាលខេត្តព្រះវិហារ ក៏បានអំពាវនាវ ក្នុងករណីប្រសិនបើពិតជាមានប្រជាពលរដ្ឋ និងកុមារមួយចំនួនតូច លាក់ខ្លួនក្នុងព្រៃប្រាកដមែន សូមឱ្យវិលត្រឡប់មកភូមិឋានខ្លួនវិញ អាជ្ញាធរនឹងពុំយកទោសពៃនោះទេ ហើយបើពិតជាមានការខ្វះខាតមែននោះ អាជ្ញាធរនឹងជួយទំនុបបម្រុង។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារ ស្នើសុំប្រជាពលរដ្ឋកុំឱ្យលង់ជឿចាញ់បោកឧបាយកល ក្រុមជនមួយក្តាប់តូចនៅក្រៅប្រទេស ដែលមានគំនិតទុច្ចរិតយកពលរដ្ឋកម្ពុជា ដើម្បីកេងចំណេញនយោបាយ ដោយសង្កត់ធ្ងន់ថា មានតែអាជ្ញាធរដែនដីទេ ដែលអាចជួយដោះស្រាយបានយ៉ាងពិតប្រាកដ។

ករណីបងប្អូនត្រូវការជំនួយ សូមធ្វើការទំនាក់ទនងជាមួយអាជ្ញាធរខេត្តស្រុក និងឃុំ តាមរយៈលោក ណុប វុទ្ធី អភិបាលរងខេត្ត ទូរស័ព្ទលេខ ០១៧ ៧០១ ០០៧, លោក ប៉ែន ដឹង អភិបាលស្រុកគូលែន ទូរស័ព្ទលេខ ០៩៧ ៩០៥ ២០៥០ និងលោក ស្រី គឿម មេឃុំស្រយង់ ទូរស័ព្ទលេខ ០៨៨ ៤៤៤៤ ១៤៩៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


