ព័ត៌មានជាតិ
(វីដេអូសម្ភាសន៍) ការព្រមានដករមណីយដ្ឋានអង្គរពីអង្គការយូណេស្កូ មិនអាចលេងសើចបានទេ
អ្នកជំនាញបានគូសបញ្ជាក់ថា ការក្រើនរំលឹករបស់អង្គការយូណេស្កូលើកិច្ចការពារតំបន់រមណីយដ្ឋានអង្គរ ត្រូវតែយកចិត្តទុកដាក់មិនអាចលេងសើចបានទេ។

លោក រ៉ាអ៊ូល ម៉ាក ជេនា
ថ្លែងនៅក្នុងសន្និសីទនៅក្រសួងព័ត៌មាននៅព្រឹកមិញនេះទាក់ទងសំណង់ខុសច្បាប់ និងកិច្ចការពាររមណីយដ្ឋានអង្គរ លោក រ៉ាអ៊ូល ម៉ាក ជេនា អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាទីប្រឹក្សារដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកពីការព្រមានរបស់អង្គការយូណេស្កូ ដែលបានក្រើនរំលឹកដល់អាជ្ញាធរកម្ពុជា ត្រូវតែចាត់វិធានការដើម្បីការពាររមណីយដ្ឋានអង្គរចៀសវាងការដកចេញពីបញ្ជីរបស់អង្គការយូណេស្កូ។
«ការការពាររមណីយដ្ឋានអង្គរមានសារសំខាន់ណាស់។ ការព្រមានរបស់អង្គការយូណេស្គូក្នុងការដករមណីយដ្ឋានអង្គររបស់កម្ពុជាចេញពីអង្គការយូណេស្កូមិនមែនជាការលែងសើចនោះទេ»។ នេះបើតាមលោក រ៉ាអ៊ូល ម៉ាក ជេនា។
អតីតសមាជិកសភារបស់ប្រទេសបែលហ្សិក និងជាអ្នកពិគ្រោះយោបល់ឲ្យអង្គការយូណេស្កូនរូបនេះបានក្រើនរំលឹកឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវគោរពលក្ខខណ្ឌរបស់អង្គការយូណេស្កូនិងគណៈកម្មការបេតិកភណ្ឌពិភពលោក។
លោកបានលើកឡើងថា ជារៀងរាល់ឆ្នាំតែងតែមានការដករមណីយដ្ឋានវប្បធម៌ជាច្រើនពីបញ្ជីអង្គការដែលធ្វើការពាក់ព័ន្ធវប្បធម៌និងអប់រំមួយនេះ។ លោកបានលើកករណីជាក់ស្ដែងតំបន់បេតិកភណ្ឌមួយរបស់អង់គ្លេស ត្រូវបានអង្គការយូណេស្កូដកចេញពីបញ្ជីដោយសារមានការសាងសង់សំណង់ខុសច្បាប់៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


