អាជីព
ក្នុងវិបត្តិមេរោគរាតត្បាតគ្រប់គ្នាពិបាករកការងារធ្វើមែនទេ? អនុវត្តវិធីនេះ!
ជំងឺរាតត្បាតកូវីដ-១៩ មិនត្រឹមជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកទេ ថែមទាំងពិបាកស្វែងរកការងារទៀតផង។ អាជីវកម្មខ្នាតតូចមួយចំនួន ត្រូវបង្ខំឲ្យបិទជាបណ្ដោះអាសន្ន ម្ដងជាពីរដង ចំណែកឯអាជីវកម្មធំៗ បានរងផលប៉ះពាល់ដូចគ្នា។
អានដើម្បីដឹងពីវិធីស្វែងរកការងារធ្វើ ក្នុងកំឡុងពេលនេះ៖
១.បង្កើតបណ្ដាញ(មនុស្សដែលទាក់ទងជាមួយយើង)
នេះគឺជាពេលដ៏លំបាកបំផុត! ដូច្នេះសូមកុំលាក់ការ ត្រូវឲ្យមិត្តភ័ក្ដិនិងក្រុមគ្រួសារដឹងថា អ្នកកំពុងស្វែងរកការងារ ហើយប្រាប់ពួកគេអំពីប្រភេទការងារឬក្រុមហ៊ុនគោលដៅ ដែលចង់ធ្វើ។ កុំស្ទាក់ស្ទើរក្នុងការទាក់ទងជាមួយអតីតថៅកែ ឬមិត្តរួមការងារ ពួកគេគឺជាគន្លឹះដែលអាចជួយអ្នកបាន។
២. អនុវត្តបទសម្ភាសន៍ការងារតាមទូរស័ព្ទនិងវីដេអូ

ដោយសារជំងឺរាតត្បាតនេះ មនុស្សជាច្រើនកំពុងធ្វើការនៅផ្ទះ ចំណែកការសម្ភាសការងារ កំពុងត្រូវបានធ្វើឡើងតាមទូរស័ព្ទនិងវីដេអូដូចគ្នា ។ វាអាចពិបាក តែអ្នកនឹងក្លាយជាបេក្ខជនលេចធ្លោ ប្រសិនបើអ្នករៀនពីការសម្ភាសន៍ការងារ តាមទូរស័ព្ទនិងវីដេអូ។
៣. ធ្វើការងារឯករាជ្យណាបណ្ដោះអាសន្នសិន
បើគ្មានការងារធ្វើក្នុងរយៈពេលនេះ សូមចាប់ផ្ដើមការងារឯករាជ្យណាមួយ បណ្ដោះអាសន្នសិន ដើម្បីទប់ទល់នឹងការចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ។ ពេលខ្លះ វាក៏អាចក្លាយជាការងារពេញម៉ោងសម្រាប់អ្នក។
៤. បង្ហាញពីពហុជំនាញរបស់អ្នក
ពេលនេះការប្រកួតប្រជែងសម្រាប់ការងារ គឺមានច្រើន ដូច្នេះវាសំខាន់ក្នុងការដែលអ្នកត្រូវបង្ហាញពហុជំនាញ ដែលមាននៅក្នុងខ្លួន។ សរសេរពហុជំនាញ ក្នុងប្រវត្តិរូបសង្ខេប ដើម្បីបង្ហាញថា អ្នកមានជំនាញដែលនិយោជិកកំពុងស្វែងរក។
៥. ដើរឲ្យទាន់សម័យ

អាចថាពិបាកក្នុងការព្យាយាមស្វែងរកការងារធ្វើ ក្នុងពេលពិភពលោកកំពុងចលាចល។ តែកុំធ្លាក់ទឹកចិត្ត ត្រូវតែស្វែងរកជំនួយអ្វីមួយ ដើម្បីផ្ដោតអារម្មណ៍។
ដូច្នេះគួរស្វែងរកវេបសាយណាមួយ ដែលទាក់ទងនឹងការងារ ដើម្បីទទួលបានព័ត៌មានថ្មីៗ ឬតាមអ៊ីមែលប្រចាំសប្ដាហ៍ ដោយមានដំបូន្មានពីអ្នកជំនាញ។
ចុងក្រោយ រៀនអំពីរបៀបស្វែងរកការងារ និងសរសេរប្រវត្តិរូប រួចបញ្ចូលក្នុងអ៊ីនធឺណិត ដើម្បីទទួលបានការសម្ភាសមកវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើវីរុសកូវីដ១៩ នឹងផ្លាស់ប្ដូរអនាគតការងារយ៉ាងដូចម្ដេច?
ចុចអាន៖មិនទៅអូហ្វីស ធ្វើការងារពីផ្ទះយ៉ាងណាឲ្យមានប្រសិទ្ធភាព?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


