ជីវិតកម្សាន្ដ
តារាចិន Zheng Shuang អាចប្រឈមនឹងការជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទចោទប្រកាន់ផ្ទេរទ្រព្យសកម្ម
អ្នកជំនាញផ្នែកច្បាប់បានចង្អុលបង្ហាញថា Zheng Shuang អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ប្រសិនបើរបាយការណ៍ត្រូវបានបង្ហាញថា នាងលាក់ទ្រព្យសម្បត្តិដើម្បីគេចពីការបង់ប្រាក់ចំនួន ៩០.៥ លានយ័ន (១២.៥លានដុល្លារអាមេរិក) ជាសំណងដល់ក្រុមហ៊ុនផលិតកម្ម។
កាសែត South China Morning Post បានរាយការណ៍ថា ឯកសារផ្លូវច្បាប់បានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី ០១ ខែមេសា ដោយ Tianyancha ដែលជាអ្នកផ្តល់ព័ត៌មានអំពីសហគ្រាសចិនបានប្រកាសថា តារាសម្តែងស្រីរូបនេះ មិនមានទ្រព្យសម្បត្តិអ្វីឡើយ ហើយនាងអាចត្រូវក្ស័យធន។
ការលាតត្រដាងនៃការក្ស័យធនរបស់ Zheng នេះបានបញ្ឆេះការសន្និដ្ឋានយ៉ាងទូលំទូលាយ នៅទូទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាក់ទងនឹងសក្តានុពលនៃការផ្ទេរទ្រព្យសកម្មដែលមានបំណងគេចវេសពីការទូទាត់ទៅឲ្យក្រុមហ៊ុនវិនិយោគភាពយន្ត និងទូរទស្សន៍ដែលមានទីតាំងនៅ Haining ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។
អង្គភាពនេះបានប្តឹង តារាសម្ដែងស្រីរូបនេះ កាលពីបីឆ្នាំមុនដោយអះអាងថា ការរំលោភផ្លូវច្បាប់របស់តារាសម្តែង រួមទាំងការគេចពន្ធ និងការចូលរួមក្នុងការពពោះជំនួស ត្រូវបានគេរាយការណ៍ថាបានរំខានដល់ការផលិតរឿង “Jade Lover” ដែលជារឿងភាគទូរទស្សន៍ដែផលិតដោយក្រុមហ៊ុន ហើយសម្តែងដោយ Zheng Shuang ជាតួឯក។
នៅឆ្នាំ ២០២៣ តុលាការបានតម្រូវវឲ្យនាងបង់ប្រាក់ឲ្យដើមបណ្តឹងចំនួន ៩០.៥លានយន់ រួមទាំង ៣០.៥ លានយន់ដែលតួស្រីបានទទួលសម្រាប់ការចូលរួមក្នុង “Jade Lover” និង ៦០ លានយន់បន្ថែមទៀតសម្រាប់ការខូចខាត។
ដោយឡែក យោងតាម East Money តុលាការប្រជាជនស្រុក Shanghai Songjiang បានសម្រេចកាលពីថ្ងៃទី ០១ ខែមេសា បន្ទាប់ពីការប្រកាសក្ស័យធនរបស់ Zheng ថា បច្ចុប្បន្ននាងមិនមានទ្រព្យសម្បត្តិគ្រប់គ្រាន់ដើម្បីទូទាត់សំណងនោះទេ។
អ្នកជំនាញផ្នែកច្បាប់ Zhao Liangshan ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនច្បាប់ Shaanxi Hengda បាននិយាយថា ប្រសិនបើការផ្ទៀងផ្ទាត់កើតឡើងថា Zheng Shuang បានបិទបាំងដោយចេតនា ឬផ្លាស់ប្តូរទីតាំងទ្រព្យសម្បត្តិដើម្បីគេចពីការទូទាត់សងនោះ នាងអាចត្រូវបានគេរកឃើញថាមានកំហុសនៃច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសចិន។ នេះអាចនាំឲ្យមានការជាប់ពន្ធនាគារ ការឃុំឃាំង ឬការពិន័យជាប្រាក់អតិបរមារយៈពេលបីឆ្នាំ។
មុនពេលបញ្ហាផ្លូវច្បាប់របស់នាងលេចចេញមក នាង Zheng ត្រូវបានគេប្រារព្ធធ្វើជាតារាសម្ដែងកំពូលក្នុងប្រទេសចិន។ ជាពិសេស បញ្ហានៃការពពោះជំនួសរបស់នាងបានលេចចេញជារូបរាងក្នុងឆ្នាំ ២០២១ នៅពេលដែលអតីតដៃគូរបស់នាង Zhang Heng អាយុ ៣៤ ឆ្នាំបានលាតត្រដាងកិច្ចព្រមព្រៀងពពោះជំនួសរបស់ពួកគេនៅសហរដ្ឋអាមេរិក ហើយបានចោទប្រកាន់នាងថាមានគម្រោងបោះបង់ចោលកូន ខណៈដែលទំនាក់ទំនងរបស់ពួកគេកាន់តែអាក្រក់ទៅៗ។
លើសពីនេះ Zheng Shuang ត្រូវបានរងការពិន័យជាប្រាក់ចំនួន ២៩៩ លានយន់ សម្រាប់ការគេចពន្ធក្នុងឆ្នាំដដែល។ របាយការណ៍បន្ថែមបានបង្ហាញថានាងបានផ្លាស់ទៅសហរដ្ឋអាមេរិក ហើយបានរកឃើញថាខ្លួននាងនៅក្នុងបញ្ជីនៃពលរដ្ឋមិនស្មោះត្រង់ ប្រឈមមុខនឹងការកំណត់លើការចំណាយរបស់នាង។ ការរឹតបន្តឹងទាំងនេះរួមមានការហាមប្រាមលើការកក់ជើងហោះហើរ ការធានាសំបុត្ររថភ្លើងល្បឿនលឿន និងការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ។
ក្រោយមក កាលពីខែកុម្ភៈ តារាស្រីរូបនេះបានបញ្ជាក់ថានាងអស់ប្រាក់ហើយកំពុងរស់នៅពីប្រាក់សោធននិវត្តន៍របស់ឪពុកម្ដាយ។ នាងបានប្រកាសថាខ្លួនចង់រកលុយសងបំណុលតាមដីការបស់តុលាការ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Dilraba តក់ស្លុតខ្លាំង ក្រោយបុរសម្នាក់ព្យាយាមចាប់ដៃនាងនៅក្នុងហ្វូងមនុស្ស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


