ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី លើកទឹកចិត្តពលរដ្ឋយកកូនឱ្យបានច្រើន ដើម្បីបង្កើនប្រជាជនវ័យក្មេង
ឱកាសអញ្ជើញបិទសន្និបាតរបស់ក្រសួងផែនការ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកកូនឱ្យបានច្រើន ដើម្បីបង្កើនប្រជាជនវ័យក្មេងរបស់កម្ពុជាឱ្យបានច្រើនថែមទៀត។

ការជំរុញរបស់នាយករដ្ឋមន្ត្រីដូច្នេះ ដោយក្រសួងផែនការ បានព្យាករណ៍ឃើញថា កម្ពុជា នឹងមានប្រជាជនដែលមានវ័យចាស់ចាប់ផ្តើមមានចំនួនច្រើនជាងក្មេង នៅឆ្នាំ២០៥០។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា គោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ គឺឈរលើគោលការណ៍ទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធិគូរស្វាមីភរិយា និងបុគ្គលទាំងអស់ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរី និងទទួលខុសត្រូវលើចំនួនកូន និងការពន្យារកំណើត ក៏ពិត មែន ប៉ុន្តែសម្ដេចធិបតី លើកទឹកចិត្តដល់ប្រជាពលរដ្ឋគួរបង្កើនការយកកូនឱ្យបានច្រើនបន្ថែមទៀត។
សម្ដេចធិបតី ថ្លែងដូច្នេះថា៖ «ទោះជាយ៉ាងនេះក្ដី ខ្ញុំសូមលើកទឹកចិត្តដល់គូរស្វាមីភរិយា ដែលមានលទ្ធភាពសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីចំនួនកំណត់ ដើម្បីជៀសវាងនូវហានិភ័យកង្វះពលកម្ម»។

បើតាមការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺផ្អែកតាមលទ្ធផលជំរឿនប្រជាជនទូទៅ ឆ្នាំ២០១៩ បានបង្ហាញថា នៅឆ្នាំ២០៥០ កម្ពុជា មានប្រជាជនក្រោម១៥ឆ្នាំ ប្រហែល១៥.៥ភាគរយ ប្រជាជនមានអាយុ១៥ឆ្នាំ ដល់៦៤ឆ្នាំ មានប្រមាណ ៦៧.៥ភាគរយ និងប្រជាជនអាយុ៦៥ឆ្នាំឡើង មានប្រមាណ ១៧.១ភាគរយ។
ក្នុងន័យនេះ សម្ដេចធិបតី បញ្ជាក់ដូច្នេះថា «នៅឆ្នាំ២០៥០ កម្ពុជា នឹងមានប្រជាជនក្នុងវ័យធ្វើការច្រើន ប៉ុន្តែប្រជាជនដែលមានវ័យចាស់ចាប់ផ្ដើមមានចំនួនច្រើនជាងវ័យក្មេងបណ្ដើរហើយ»។ តែយ៉ាងណាមិញ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអះអាងថា ការចាប់ផ្ដើមនូវចំនួនប្រជាជនវ័យចាស់នៅឆ្នាំ២០៥០នេះ គឺមិនទាន់ចោទជាបញ្ហាធ្ងន់ធ្ងរលើកង្វះពលកម្មនៅឡើយទេ ប៉ុន្តែត្រូវមានការយកចិត្តទុកដាក់លើកិច្ចការអាទិភាពមួយចំនួន ជាអាទិ៍ការពង្រឹងសមត្ថភាពជំនាញដល់យុវជន ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភប្រជាសាស្ត្រ និងនិងភាគលាភយេនឌ័រឱ្យបានជាអតិបរមា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


