ព័ត៌មានជាតិ
ខេត្តសៀមរាបរៀបចំ «សៀមរាបសង្ក្រាន្ត» មានកម្មវិធីកម្សាន្តជាច្រើនអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ឆ្នាំ ២០២៤ នៅទីតាំងសួនព្រះរាជដំណាក់ និងនៅតាមបណ្តោយដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត រហូតដល់ស្ពានវត្តដំណាក់ ដែលចាប់ផ្ដើមពីថ្ងៃទី ១៣-១៦ ខែមេសា។

ព្រឹត្តិការណ៍នេះ មានកម្មវិធីកម្សាន្តជាច្រើន រួមមាន៖ កម្មវិធីជិះទូកកម្សាន្ត តំបន់ត្រជាក់ស្រស់ស្រាយ ល្បែងប្រជាប្រិយខ្មែរ ពិធីសាសនា ពិព័រណ៍ម្ហូបអាហារ ការសម្តែងសិល្បៈបុរាណ ការប្រគំតន្ត្រី និងកម្មវិធីជាច្រើនផ្សេងៗទៀត។
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូររដ្ឋបាលខេត្តសៀមរាបបានណែនាំចំណុចមួយចំនួនរួមមាន៖
១. រដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំដាក់ចេញនូវផែនការជាក់ស្តែងនៅតាមមូលដ្ឋានរៀងៗខ្លួន និងណែនាំដល់អង្គភាពពាក់ព័ន្ធក្រោម ឱវាទដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងទីតាំងចំណត ផ្លូវថ្មើរជើង និងការបញ្ចៀសចរាចរណ៍នៅតាមបណ្តាផ្លូវនានា អំឡុងពេលប្រារព្ធពិធី។
២. ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានការរាស្ត្រវឹង ដើម្បីចៀសវៀងគ្រោះថ្នាក់ផ្សេងៗ។

៣. ត្រូវចូលរួម និងផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានល្អប្រសើរ។
៤. ហាមដាច់ខាតលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
៥. ហាមឃាត់ការនាំចូល ចែកចាយ ទិញលក់ និងអុជផាវ ឬគ្រឿងផ្ទុះគ្រប់ប្រភេទដែលអាច បង្កឱ្យមានការគ្រោះថ្នាក់ និងភ្ញាក់ផ្អើល បង្កអសន្តិសុខ និងប៉ះពាល់សណ្តាប់ធ្នាប់ សាធារណៈ។

៦. ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូបភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដ៏ទៃ។
៧. ហាមឃាត់ការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅ និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗចំពោះបងប្អូនប្រជាពលរដ្ឋដែល កំពុងធ្វើដំណើរគ្រប់ប្រភេទក្រៅពីតំបន់ដែលបានអនុញ្ញាត។

៨. ត្រូវពិនិត្យលទ្ធភាពតុបតែងលម្អទាំងផ្នែកខាងក្នុង និងខាងក្រៅគេហដ្ឋាន ឬអាជីវកម្ម របស់ខ្លួន ដោយបង្ហាញពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ ខេត្តសៀមរាប ឬចងពាក្យស្លោកជាដើម។
៩. ចំពោះទីតាំងអាជីវកម្មនានា ឬការលក់ដូរ ឬតាំងបង្ហាញផលិតផលផ្សេងៗ ឬផ្ទាំងផ្សព្វផ្សាយ ពាណិជ្ជកម្ម ដែលមានការតបណ្តាញអគ្គិសនីតុបតែង ឬក្នុងគោលបំណងប្រើប្រាស់ ជាក់ស្តែងលើទីតាំងរបស់ខ្លួន ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់នូវលក្ខណៈ បច្ចេកទេស ជាពិសេសក្នុងអំឡុងពេលរៀបចំដំណើរការព្រឹត្តិការណ៍កម្មវិធីនានាក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឬពិនិត្យលទ្ធភាពផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីចៀសវាងការកើតឡើងហេតុការណ៍ផ្សេងៗជាយថាហេតុ ឬឆ្លងចរន្តអគ្គិសនី។

១០. ហាមដាច់ខាតការដាក់តាំងបង្ហាញផលិតផលអាជីវកម្មរបស់ខ្លួន នៅលើគំនូសផ្លូវថ្មើរជើង តាមបណ្តាផ្លូវនានាក្នុងក្រុងសៀមរាប។
១១-លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនកុះករ៕



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


