ព័ត៌មានជាតិ
កម្លាំងសមត្ថកិច្ចចម្រុះជាង២០០០នាក់ បានដាក់ពង្រាយការពារក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
សមត្ថកិច្ចគ្រោងប្រើប្រាស់កម្លាំងចម្រុះប្រមាណជាង ២០០០នាក់ សម្រាប់ការពារក្នុងភូមិសាស្ត្រនៃខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមការឱ្យដឹងពី លោក វរសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។


លោក វរសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី បានមានប្រសាសន៍ឲ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់ស្នងការនគរបាលខេត្តសៀមរាប បានត្រៀមខ្លួនរួចជាស្រេច រួមទាំងមធ្យោបាយ និងសម្ភារ បម្រើលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរាជាតិ ដែលទៅកម្សាន្តសប្បាយរីករាយនៅក្នុងភូមិសាស្ត្រនៃខេត្តសៀមរាប ទាំងមូល។
លោកបានបញ្ជាក់ថា នៅក្នុងពិធីនេះបានប្រើប្រាស់កម្លាំងទាំង៣ប្រភេទប្រមាណជាង ២០០០នាក់ ដែលបំពាក់ទៅដោយឧបករណ៍ សម្ភារដែលបម្រើឱ្យកិច្ចការពារសន្តិសុខ ក្នុងនោះមានកម្លាំងល្បាតត្រួតពិនិត្យជាប្រចាំ ប្រើប្រាស់កម្លាំងប្រចាំបញ្ជា កម្លាំងការពារគោលដៅទីតាំងសប្បាយ វត្តអារាម ទីផ្សារតូចធំ រមណីដ្ឋាន និងប្រាសាទ ផ្សេងៗ ប្រើប្រាស់កម្លាំងរក្សាសន្តិសុខសម្រួលដោះស្រាយចរាចរណ៍នៅក្នុងភូមិសាស្ត្រផ្លួវចេញចូលខេត្តសៀមរាប ជាដើម។
ជាមួយគ្នានោះក៏បានបញ្ជាឱ្យអធិការនគរបាលក្រុង.ស្រុកទាំង១២ ត្រូវតាមដានត្រួតពិនិត្យមុខសញ្ញាចាស់ពាក់ព័ន្ធនឹងអំពើ ឆក់ លួច គាស់ផ្ទះ ប្លន់និងក្មេងទំនើង ត្រូវធ្វើការទប់ស្កាត់ឱ្យបានជាដាច់ខាតមិន ឱ្យមានករណីបែបនេះធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេ។



លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត បានបញ្ជាក់ថា ចំណុចដែលគួរឱ្យយកចិត្តទុកដាក់មួយទៀតគឺ ពង្រឹងកិច្ចការពារនៅទីតាំងរៀបចំ សៀមរាបសង្ក្រាន្ត ដែលមានប្រជាពលរដ្ឋច្រើនកុះករទៅលេងកម្សាន្តសប្បាយរីករាយ ដោយចាត់ចែងឱ្យការពារទីតាំងខាងលើ សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលទៅលេងកម្សាន្តឱ្យមានភាពសប្បាយរីករាយ និងសុខសុវត្ថិភាព ជាពិសេសទប់ស្កាត់ឱ្យបានអំពើលួច ឆក់នៅក្នុងតំបន់ខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះ លោកស្នងការ ក៏បានណែនាំឱ្យការដោះស្រាយសម្រួលចរាចរណ៍ ដោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំមានប្រជាពលរដ្ឋធ្វើដំណើរចេញចូលខេត្តសៀមរាប ច្រើនមានការកកស្ទះ។ ក្នុងនោះក៏មានការត្រៀមកម្លាំងបង្កាពន្លត់អគ្គិភ័យសម្រាប់ជួយចេញសង្គ្រោះឱ្យបានទាន់ពេលវេលានៅពេលដែលមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ៕
ដោយ៖ជុន កុសល


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


