ជីវិតកម្សាន្ដ
នេន ទុំ ចេញមុខបកស្រាយ ក្រោយផ្ទុះការវែកញែករឿងចេញបទចម្រៀងជាមួយស្តេចអាយ៉ៃ ព្រហ្ម ម៉ាញ
បន្ទាប់ពីមានការវែកញែកក្រោយចេញបទចម្រៀងរួមជាមួយស្តេចអាយ៉ៃ លោក ព្រហ្ម ម៉ាញ ដែលមានចំណងជើងថា នែ !កូ តារាចម្រៀងរ៉េប នេន ទុំ ពេលនេះបានចេញមុខបកស្រាយច្បាស់ៗទៅកាន់មហាជន និងអ្នកគាំទ្រខណៈអ្នកខ្លះយល់ថាបទនេះច្រៀងចំរដូវក្តៅតែច្រៀងថាត្រជាក់ទៅវិញ។

ឆ្លើយតបចម្ងល់របស់អ្នកគាំទ្រតារាចម្រៀងលោក នេន ទុំ បានបញ្ជាក់ភ្ជាប់វីដេអូបកស្រាយថា “បកស្រាយខ្លះៗបទជាមួយពូ ព្រហ្ម ម៉ាញ ក្តៅចង់ដាច់ខ្យល់ម៉ិចថា ត្រជាក់ហៅប៉ាម៉ិចមិនហៅ [ ពុក ឬ ឪ ] អ្នកReactionអើយដាក់មួយទៅចំណេញទាំងអស់គ្នាទេ។ នេន ទុំ បានលើកឡើងថា អត្ថន័យនេះតាមពិតទៅលោកជាអ្នកនិពន្ធ គឺដឹងថាខែនេះក្តៅហើយតែអ្វីដែលចង់រំលេចដោយសារកូនប្រុសម្នាក់ទៅញ៉ោះឪពុកទេ……”។
លោកបន្តថា «ហេតុផលកូនទៅញ៉ោះឪគឺចង់បានប្រពន្ធ អញ្ចឹងហើយកូនហ្នឹងទោះបីដឹងថា ជាខែក្តៅក៏អាចថាខែរងាដែរ ព្រោះចង់បានប្រពន្ធអញ្ចឹងហើយក៏ចាប់ផ្តើមរំអុកឪពុកទាំងដឹងថា វាជាខែក្តៅ។ ម្យ៉ាងដើម្បីលួងលោមឪពុកឲ្យសប្បាយចិត្តឆាប់បានទៅស្តីដណ្តឹងប្រពន្ធឲ្យទេ អត្ថន័យគឺចង់និយាយអញ្ចឹងសុំបងបងប្អូនកុំមានការយល់ច្រឡំ»។

តារារ៉េប នេនទុំ បានបញ្ជាក់ទៀតថា «ចំណែកឯត្រង់ពាក្យ(ប៉ា និងឪពុក)មានបងប្អូនខ្លះគាត់ថាគួរតែដាក់ថាប៉ាវិញត្រង់ចំណុចនេះ, នេន ទុំ ថា ខ្ញុំនឹកឃើញអញ្ចឹងដែរបងប្អូនតែបទនេះគឺបុរាណលាយសម័យយើងមើលឃើញរូបភាពបុរាណប្រពៃណី នៅក្នុងហ្នឹងហើយយើងក៏ស្តាប់ឮសម្លេងមានខ្មុយ ទ្រខ្មែរ រនាថរបស់ខ្មែរលក្ខណៈប្រពៃណីដូច្នេះហើយមូលហេតុដែលខ្ញុំដាក់ពាក្យប៉ានេះដោយសារក្មេងៗសម័យឥឡូវប្រហែល ៩០ភាគរយដែលហៅលោកពុកគាត់ថាប៉ានេះ ជាចំណុចដែលខ្ញុំដាក់ថា ប៉ាព្រោះចង់ទាញអារម្មណ៍ឲ្យពួកគាត់ចូលមកស្តាប់ដែរ»។

លោកបន្តទៀតថា «បើសិនខ្ញុំដាក់ពាក្យពុក គឺបទនេះរបៀបប្រពៃណីហើយបទនេះទៀតសោតគឺទទួលបានអារម្មណ៍តែវ័យចាស់ៗចាប់ពី ៤០ជាងឡើងប៉ុណ្ណោះ ហេតុនេះហើយទើបខ្ញុំក៏សម្រេចលាយបញ្ចូលគ្នាបុរាណផង និងសម័យផង ដែលទាំងនេះមានជាង ៩៥ភាគរយទៅហើយនៅក្នុងបទចម្រៀងខាងលើ»។

យ៉ាងណាមិញ កាលពីថ្មីៗកន្លងទៅតារាចម្រៀងរ៉េប នេន ទុំ បានប្រកាសបង្ហាញពីបំណងក្នុងការផលិតបទចម្រៀងដើម្បីបន្សល់ទុកជាស្នាដៃចុងក្រោយក្នុងឆ្នាំ២០២៤ គឺ ការចាប់ដៃគូរចម្រៀងជាមួយគ្នាវិរៈសិល្បក រអាយ៉ៃជើងចាស់គឺលោក ព្រហ្ម ម៉ាញ។ ក្នុងនោះ នេនទុំ ក៏បានអំពាវនាវឲ្យមានការចូលរួមគាំទ្រនុងលើកទឹកចិត្តពីមហាជន ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន