សន្តិសុខសង្គម
សាលាឧទ្ធរណ៍កាត់ទោសស្រ្តីដែលវាយសម្លាប់ប្ដីនៅខេត្តតាកែវ
រឿងក្ដីស្ត្រីវ័យចំណាស់វាយសម្លាប់ប្ដីនៅខេត្តតាកែវកាលពីពាក់កណ្ដាលឆ្នាំ២០២៣ ត្រូវបានក្រុមប្រឹក្សាជំនុំជំរះសាលាឧទ្ធរណ៍លើកយកមកបើកសវនាការកាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បន្ទាប់ពីតំណាងអយ្យការប្ដឹង និងសេចក្ដីសម្រេចទាំងស្រុងរបស់តុលាការថ្នាក់ក្រោម ( សាលាដំបូងខេត្តតាកែវ ) ។

ជនជាប់ចោទដែលតុលាការកាត់ទោសនេះឈ្មោះ នុត ម៉ៅ អាយុ៥៣ឆ្នាំ រស់នៅភូមិលាក់រទេះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ជាកសិករ មានកូនប្រុស ស្រី៦នាក់ក្នុងបន្ទុក ហើយប្ដីដែលស្លាប់នោះឈ្មោះ ឌឿន តារា អាយុ៥៨ឆ្នាំ ត្រូវបានស្ត្រីជាប្រពន្ធវាយនឹងរនូតគ្រែ ៥ ,៦ ដំបងបណ្ដាលឲ្យស្លាប់។
ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៥ល្ងាច។ តាមរបាយការណ៍ដែលអានដោយលោកចៅក្រម លី សុខឡេង បានបញ្ជាក់ថា មូលហេតុដែលសាលាឧទ្ធរណ៍លើកយករឿងក្ដីនេះមកជំនុំជំរះដោយសាតែតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ប្ដឹងចំពោះសេចក្ដីសម្រេចទាំងស្រុងរបស់ចៅក្រមសាលាដំបូង ព្រោះសាលាដំបូងខេត្តតាកែវបានប្ដូបទចោទលើជនដៃដល់ពីបទឃាតកម្ម មកជាបទ ហិង្សាដោយចេតនាមានស្ថានទំងន់ទោស ដោយមរណៈភាពនៃជនរងគ្រោះ ហើយផ្ដន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារតែ១ឆ្នាំប៉ុណ្ណោះ។
នៅចំពោះមុខការជំនុំជំរះរបស់សាលាឧទ្ធរណ៍នាថ្ងៃនេះ ជនជាប់ចោទបានសារភាពថា គាត់ និងប្ដីបានរៀបការ២៩ឆ្នាំមកហើយ មានកូន៦នាក់កក្នុងបន្ទុក ហើយចាប់ពីឆ្នាំ២០១២មក ប្ដីគាត់ស្រាប់តែចេះប្រចណ្ឌរករឿងវាយគាត់ព្រឹកល្ងាចមិនស្វាង រហូតដល់ថ្ងៃកើតហេតុគាត់បានវាយកូនពៅប៉ុន្មានរំពាត់ព្រោះដើរលេងមិនចូលផ្ទះ ពេលនោះស្រាប់តែប្ដីគាត់បានយកដំបងរនូតគ្រែមានដំដែកគោលមកវាយគាត់ត្រូវក្បាលមុត និងដែកគោលហូរឈាមស្រោចពេញខ្លួន ទើបមានការប្រតាយប្រតប់គ្នាហើយគាត់បានដណ្ដើមយកដំបងនោះបានក៏វាយប្ដីវិញប្រហែល ៥ ,៦ ដំបង ត្រូវក្បាល ដៃ ជើង ខ្លួន ហើយស្លាប់ពេលដឹកទៅមន្ទីរពេទ្យ ។

ជនជាប់ចោទបាននិយាយទៀតថា គាត់មិនមានចេតនាសម្លាប់ប្ដីទេ តែវាយជ្រុលដៃប៉ុណ្ណោះ និងសូមតុលាការកាត់ទោសគាត់ដាក់ពន្ធនាគារ១ឆ្នាំដូចតុលាការខេត្តតាកែវដែរចុះ ព្រោះកូនៗគាត់មិនមានអ្នកមើលថែទេ។
ក្រុមប្រឹក្សាសាលាឧទ្ធរណ៍កំណត់ថា នឹងប្រកាសសាលដីការឿងក្ដីនេះនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨ព្រឹកនៅបន្ទប់សវនាការទី៥៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


