Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ថា សំឡេងផ្ទុះដែលឮគឺជាស្នូរប្រព័ន្ធខែលការពារដែនអាកាសបាញ់​កម្ទេច​យន្តហោះគ្មានមនុស្ស

បានផុស

នៅ

កងកម្លាំងអ៊ីរ៉ង់បញ្ជាក់ថាបានបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងនៅទីក្រុង Isfahan ហើយសំឡេងផ្ទុះដែលអ្នករាល់គ្នាឮនៅទីនោះ គឺជាស្នូរដំណើរការប្រព័ន្ធខែលការពារដែនអាកាសរបស់អ៊ីរ៉ង់បាញ់ទម្លាក់អាវុធរបស់ខ្មាំងសត្រូវ ខណៈរហូតមកដល់ពេលនេះ មិនទាន់មានមីស៊ីលណាមួយហោះចូលមកទឹកដីរបស់ខ្លួននោះទេ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យទីភ្នាក់ងារអវកាសអ៊ីរ៉ង់លោក Hossein Dalirian បាននិយាយនៅលើបណ្ដាញសង្គម X ថា “ប្រព័ន្ធខែលការពារដែនអាកាសរបស់អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកជាច្រើនដោយជោគជ័យ ហើយឥឡូវនេះមិនទាន់មានសេចក្ដីរាយការណ៍ណាមួយពីការវាយប្រហារដោយមីស៊ីលនោះទេ ខណៈសំឡេងផ្ទុះចំនួន ៣ លើកដែលឮនៅក្បែរបន្ទាយទ័ពអាកាស Shekari ជិតទីក្រុង Isfahan គឺជាស្នូរបាញ់របស់ប្រព័ន្ធខែលការពារដែនអាកាសរបស់អ៊ីរ៉ង់” ។

ស្របពេលជាមួយគ្នានេះ សារព័ត៌មានអាមេរិក ABC News ក៏បានរាយការណ៍ផងដែរថា ការវាយប្រហារពីសំណាក់កងកម្លាំងអ៊ីស្រាអែលមកលើគោលដៅមួយចំនួននៅក្នុងទឹកដីអ៊ីរ៉ង់កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ គឺដើម្បីជាការសងសឹកទៅដល់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ដែលបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរាប់រយគ្រាប់មកលើអ៊ីស្រាអែលកាលពីសប្ដាហ៍មុន ។

ទោះយ៉ាងណា រហូតមកដល់ពេលនេះ ភាគីខាងអ៊ីស្រាអែលមិនទាន់ចេញមុខឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការវាយប្រហារចូលមកក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់នៅឡើយទេ ខណៈយោងតាមទីភ្នាក់ងារសារព័ត៌មាន Fars បានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានផ្អាកជើងហោះហើរទាំងអស់មកទីក្រុង Isfahan, Shiraz និងតេហេរ៉ង់ផងដែរដើម្បីបញ្ចៀសការប៉ះចំហេតុការណ៍ណាមួយជាយថាហេតុ ។

គួរបញ្ជាក់ថា អ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែពាក់មុខយក្សដាក់គ្នា ក្រោយរដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិមបើកការវាយប្រហារតាមអាកាសដ៏សាហាវយង់ឃ្នងទៅលើស្ថានកុងស៊ុលរបស់ទីក្រុងតេហេរ៉ង់នៅក្នុងទីក្រុងដាម៉ាសប្រទេសស៊ីរីកាលពីថ្ងៃទី១ ខែមេសា ដោយបានសម្លាប់ទីប្រឹក្សាយោធាអ៊ីរ៉ង់ ៧ រូប ខណៈក្នុងនោះរួមមានទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mohammad Reza Zahedi ផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អ៊ីស្រាអែល បាញ់សងសឹក អ៊ីរ៉ង់ ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ជួយ ពលរដ្ឋកម្ពុជា ទទួលបាន ទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូល

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

អ៊ីរ៉ង់ ថា សំឡេងផ្ទុះដែលឮគឺជាស្នូរប្រព័ន្ធខែលការពារដែនអាកាសបាញ់​កម្ទេច​យន្តហោះគ្មានមនុស្ស

សេចក្ដីជូនដំណឹង៩ នាទី មុន

ឧកញ៉ា គិត ស៊ូឡា ជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

​ចាប់ខ្លួនស្ត្រី​ ប្រេស៊ីល ម្នាក់ ​ពី​បទ​ដឹក​សព​ចូល​ធនាគារ​ ដើម្បីឲ្យស៊ីញ៉េខ្ចី​លុយ

ព័ត៌មានជាតិ២៥ នាទី មុន

ពិធីបុណ្យចូលឆ្នាំថ្មីរៀបចំបានល្អ ខណៈបញ្ហានានាថយចុះ ៣០ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម