Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! អ៊ីស្រាអែល បាញ់សងសឹក អ៊ីរ៉ង់ ហើយ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Al-Arabiya នៅថ្ងៃសុក្រទី១៩ខែមេសា, ពេលនេះ អ៊ីស្រាអែល បានបើកការសងសឹកអ៊ីរ៉ង់វិញ ដោយបាញ់ចូលទឹកដីរបស់ប្រទេសនេះតែម្តង ខណៈសំឡេងផ្ទុះត្រូវបានគេលឺក្នុងទីក្រុងមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ AFP)

ស្របពេលជាមួយគ្នានោះ មន្ត្រីអាមេរិកបានប្រាប់ទៅ ABC News ថា ក្រៅពីមី​ស៊ី​ល​អ៊ីស្រាអែល ​វាយប្រហារ​ទីតាំង​មួយ​ក្នុង​ប្រទេស​អ៊ីរ៉ង់ គេក៏លឺសំឡេងផ្ទុះនៅប្រទេសអ៊ីរ៉ាក់ និងស៊ីរីផងដែរ។

ចំណែកទីភ្នាក់ងារព័ត៌មាន Fars របស់អ៊ីរ៉ង់ បានរាយការណ៍ថា ការផ្ទុះត្រូវគេឮនៅក្នុងអាកាសយានដ្ឋាន Isfahan ប៉ុន្តែមូលហេតុមិនទាន់ដឹងច្បាស់ ខណៈការស៊ើបអង្កេតនៅតែបន្ត រហូតដល់កំណត់បានព័ត៌មានលម្អិតពិតប្រាកដនៃឧប្បត្តិហេតុនេះ។

(រូបថត៖ AP)

ទន្ទឹមនោះ ជើងហោះហើរពាណិជ្ជកម្ម បានចាប់ផ្តើមពង្វាងផ្លូវពីភាគខាងលិចប្រទេសអ៊ីរ៉ង់ហើយ ហើយទីក្រុងមួយចំនួនក៏ផ្អាកជើងហោះហើរដែរ ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់លាស់ណាមួយនោះទេ។

នេះត្រូវបានគេដឹងថា ជាការសងសឹករបស់ទីក្រុងហ្ស៊េរុយសាឡិម ចំពោះទីក្រុងតេហេរ៉ង់ ដែលវាយប្រហារចូលដីអ៊ីស្រាអែល កាលពីសប្តាហ៍មុន។

(រូបថត៖ AP)

ជម្លោះរវាងសត្រូវទាំងពីរ បានផ្ទុះកញ្ជ្រោលខ្លាំង ក្រោយពេល អ៊ីស្រាអែល វាយប្រហារលើស្ថានកុងស៊ុលអ៊ីរ៉ង់ ក្នុងទីក្រុងដាម៉ាស់ នៃប្រទេសស៊ីរី ដោយសម្លាប់មនុស្សជាច្រើន រួមទាំងមេបញ្ជាការជាន់ខ្ពស់២ រូបទៀតផង។

តាមរយៈស្ថានការណ៍ដែលកាន់តែតានតឹងទៅៗនេះ នាំឲ្យគេភ័យខ្លាចថា សង្គ្រាមទ្រង់ទ្រាយធំ ច្បាស់ជាចៀសមិនផុតឡើយ ហើយអ្នកដែលរងគ្រោះខ្លាំងបំផុត គ្មាននរណាក្រៅពីប្រជាជនឡើយ។

សូមតាមដានកម្ពុជាថ្មី សម្រាប់ព័ត៌មានពិស្តារ ជាបន្តបន្ទាប់!

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីរ៉ង់ បង្អួតកម្លាំងទ័ព និងសព្វាវុធទំនើបៗ កម្លា អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម