សុខភាព
អ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ គួរយល់ដឹងពីហានិភ័យនៃជំងឺកូវីដ ១៩ ជាប្រញាប់
ការផ្សារភ្ជាប់គ្នារវាងកូវីដ១៩ និងជំងឺទឹកនោមផ្អែម

អ្នកដែលមានជំងឺទឹកនោមផ្អែមមិនងាយនឹងឆ្លងមេរោគនេះ ជាងមនុស្សដទៃទៀត។ ប៉ុន្តែយើងអាចមានជំងឺធ្ងន់ធ្ងរថែមមួយកម្រិតទៀត បើយើងបានឆ្លងជំងឺកូវីដ១៩។
ការមានជាតិស្ករក្នុងឈាមខ្ពស់ អាចរំខានដល់សមត្ថភាពរាងកាយរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លង។ ជាពិសេសវាក៏អាចចំណាយពេលយូរដែរ ដើម្បីឲ្យរាងកាយយើងធូរស្បើយ។ អ្នកជំនាញខ្លះជឿថា វីរុសអាចលូតលាស់នៅក្នុងខ្លួន នៅពេលមានគ្លុយកូសក្នុងឈាមកើនឡើងខ្ពស់។ ជាតិស្ករក្នុងឈាមខ្ពស់អាចជះឥទ្ធិពលដល់ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ដែលធ្វើឲ្យអ្នកជំងឺងាយនឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើពួកគេឆ្លងវីរុសកូរ៉ូណា។
ប៉ុន្តែឱកាសអាចនឹងទាបជាង ប្រសិនបើជំងឺទឹកនោមផ្អែមរបស់យើងស្ថិតក្រោមការគ្រប់គ្រងបានត្រឹមត្រូវ។
អ្វីដែលគួរធ្វើដើម្បីកាត់បន្ថយឱកាសនៃការឆ្លង៖
សូមលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹក ជាពិសេសបន្ទាប់ពីបានទៅកន្លែងផ្សព្វផ្សាយសាធារណៈ។ រក្សាចម្ងាយរបស់អ្នកពីមនុស្សផ្សេងទៀត។ ព្យាយាមនៅឲ្យឆ្ងាយពីអ្នកដទៃយ៉ាងតិច ១ម៉ែត្រកន្លះ ពាក់ម៉ាសមុនពេលចេញក្រៅ។ ជៀសវាងកន្លែងដែលមានមនុស្សមិនពាក់ម៉ាស់ ហើយកុំប៉ះភ្នែកច្រមុះនិងមាត់ បើសិនអ្នកមិនទាន់លាងដៃនោះទេ។

ចំពោះអ្នកជំងឺទឹកនោមផ្អែមធ្វើយ៉ាងម៉េចដើម្បីឲ្យខ្លួនឯងមានសុវត្ថិភាព?
ត្រូវធ្វើតេស្តនិងតាមដានជាតិស្ករក្នុងឈាមរបស់អ្នករាល់ថ្ងៃ។ លេបថ្នាំឬអាំងស៊ុយលីនតាមការណែនាំជាប្រចាំ។
ស្តុកទុកថ្នាំអាំងស៊ុយលីនតាមវេជ្ជបញ្ជារបស់ពេទ្យ និងត្រូវធ្វើតេស្តលើរាងកាយជានិច្ច។ លាងសំអាតកន្លែងដែលធ្វើតេស្តដូចជាឧបករណ៍ជ្រលក់ទឹក និងចុងម្រាមដៃដោយសាប៊ូជាមួយទឹកឬជូតអាល់កុល។

ជាពិសេសត្រូវរក្សាទំនាក់ទំនងជាមួយក្រុមថែទាំសុខភាពរបស់អ្នកឲ្យជាប់។ ប្រញាប់ទៅមន្ទីរពេទ្យភ្លាមៗ ប្រសិនបើអ្នកព្រួយបារម្ភអំពីជំងឺទឹកនោមផ្អែម ឬអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួនត្រង់ណានៃរាងកាយ។
ថែរក្សាសុខភាពផ្លូវចិត្ត

អ្នកដែលមានជំងឺទឹកនោមផ្អែមងាយនឹងធ្លាក់ទឹកចិត្តច្រើនជាងអ្នកដែលមិនមានជំងឺនេះ។ ធ្វើអ្វីដែលធ្វើអ្នកសប្បាយចិត្តជាពិសេសជាមួយក្រុមគ្រួសារនិងមិត្តភ័ក្ដិ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖webmd
ចុចអាន៖ផលវិបាក និងការវិវត្ត និងការព្យាបាលនៃ “ជំងឺស្រឺត”
ចុចអាន៖លម្អិតផ្លូវការពីក្រសួង៖ សុំតេស្តកូវីដទៅក្រៅប្រទេស រកឃើញឆ្លងបន្តបន្ទាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


