Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចោទជនជាតិ អ៊ីរ៉ង់ ៤ នាក់ពីបទហេកចូលយកព័ត៌មានរសើប

បានផុស

នៅ

រដ្ឋអាជ្ញាអាមេរិកបានចោទប្រកាន់លើបុរសជនជាតិអ៊ីរ៉ង់ ៤ នាក់ចំពោះការហេក (Hack) ចូលស្តាប់ព័ត៌មានពីភ្នាក់ងារសហព័ន្ធអាមេរិក និងទិន្នន័យរសើបដែលកាន់កាប់ដោយអ្នកគ្រប់គ្រងក្រុមហ៊ុនការពារជាតិអាមេរិក ។ នេះបើយោងតាមការចេញផ្សាយរបស់ CNN នៅថ្ងៃទី២៤ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Damian Williams អគ្គមេធាវីអាមេរិកប្រចាំតំបន់ Southern District នៃទីក្រុងញូវយ៉ក បានប្រកាសពីការចោទប្រកាន់ដំបូងទាក់ទងនឹងការលួចចូលពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ ហើយមានឧបករណ៍របស់ជនរងគ្រោះជាង ២០០,០០០ បានឆ្លងមេរោគ ខណៈគោលដៅរប់ពួកគេមាននាយកដ្ឋានរដ្ឋ និងរតនាគាររបស់សហរដ្ឋអាមេរិក ក៏ដូចជាក្រុមហ៊ុនអាមេរិកជាច្រើនទៀត រួមទាំងផ្នែកគ្រប់គ្រងព័ត៌មាននៅមន្ទីរបញ្ចកោណផងដែរ ។

ក្រោយពីរកឃើញព័ស្តុតាងទាំងប៉ុន្មាននោះហើយ ក្រសួងសេដ្ឋកិច្ចអាមេរិកកាលពីថ្ងៃអង្គារបានប្រកាសដាក់ទណ្ឌកម្មលើបុរសទាំង ៤ នាក់ ដែលចោទប្រកាន់ពួកគេថាមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ។ ចំណែកក្រសួងការបរទេសក៏បានផ្តល់រង្វាន់ដល់ទៅ ១០ លានដុល្លារផងដែរចំពោះព័ត៌មានដែលនាំទៅដល់ការកំណត់អត្តសញ្ញាណ ឬទីតាំងរបស់បុរសទាំងនោះ ។

គួរបញ្ជាក់ថា ការហេក (Hack) គឺជាប្រភពមួយនៃភាពតានតឹងអស់រយៈកាលជាយូរមកហើយក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងស្ថិរភាពសេដ្ឋកិច្ចរបស់អាមេរិក ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម