ជីវិតកម្សាន្ដ
ដឹងខុស! ម្ចាស់ហ្វេសប៊ុក Santa KH ចេញមុខសុំទោសមហាជនជាសាធារណៈនូវកំហុសឆ្គង
បន្ទាប់ពីផ្ទុះការរិះគន់ដូចទឹកបាក់ទំនប់ពាក់ព័ន្ធការថតបង្ហោះរូបភាពមិនសមរម្យនៅទីតាំងសេះសមុទ្របាញ់ទឹកនាខេត្តកំពតពេលនេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Santa KH ដែលមានឈ្មោះពិត ស៊ុំ សារុន បានចេញមុខសុំទោសមហាជនជាសាធារណៈ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Santa KH បានបញ្ជាក់ឲ្យដឹងថា «ជាដំបូងសូមគោរពដល់ថ្នាក់ដឹកនាំ និងសូមគោរពបងប្អូនខ្មែរយើងទូទាំងប្រទេសខ្ញុំបាទ ស៊ុំ សារុន (ហៅសាន់តា) សូមចេញមុខដឹងនូវកំហុសឆ្គងដែលបានថតរូបមិនគប្បីជាមួយរូបសំណាក សេះសមុទ្រដោយអចេតនា ខ្ញុំពិតជាសុំទោសបងប្អូនជនរួមជាតិសុំទោសដែលខ្ញុំថតរូបខ្វះការគិត បង្ហាញកាយវិការមិនល្អ មកពីខ្ញុំពុំសូវមានចំណេះដឹងគិតមិនបានវែងឆ្ងាយ»។
លោក ស៊ុំ សារុន បានបន្តថា «ទាក់ទងនឹងរូបភាពបែកធ្លាយគឺជារូបភាពលោកថតកម្សាន្ត Copy Style តាមបងប្អូន និងបានយកមកដាក់ Story លេងនៅម៉ោង ១២យប់ តែ ៣នាទីលោកក៏លុបវិញភ្លាមៗ ព្រោះគិតថារូបមានសកម្មភាពមិនសមរម្យ។ សម្រាប់ការថតរូបនេះគឺពិតជាគ្មានគោលបំណងមើលងាយរូបសំណាកសេះសមុទ្ររបស់ប្រទេសខ្លួនឡើយ»។

បន្ថែមពីនេះ ម្ចាស់គណនីខាងលើក៏បានសន្យាថា «កំហុសមួយនេះខ្ញុំនឹងចងចាំអស់មួយជីវិត មិនឲ្យមានលើកក្រោយ និងសង្ឃឹមថាបងប្អូនជនរួមជាតិរបស់ខ្ញុំអត់ឱនឲ្យមនុស្សគ្មានការអប់រំដូចខ្ញុំបាទ»។
ដោយឡែក បើតាមការបញ្ជាក់ឲ្យដឹងពីលោកស្នងការខេត្តកំពត បានឲ្យដឹងថា«លោក SantaKH នឹងឡើងមកជួបខ្ញុំល្ងាចនេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពត សូមអរគុណចំពោះការឆ្លើយតប»៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


