ព័ត៌មានជាតិ
ផ្សារទំនើបអ៊ីអន(AEON)ដំណើរការធម្មតា ខណៈវិធានការសុខាភិបាលត្រូវអនុវត្តយ៉ាងប្រុងប្រយ័ត្ន
ផ្សារទំនើប អ៊ីអន(AEON) ទាំងពីរសាខា គឺអ៊ីអនទី១ និងទី២ នឹងនៅតែបើកដំណើរការធម្មតា ជាមួយការអនុវត្តន៍គោលការណ៍ការពារជំងឺកូវីដ-១៩ យ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់គិត ពីសុវត្ថិភាពរបស់អតិថិជន និងបុគ្គលិកជាចំបង។ នេះបើតាមទំព័រហ្វេសបុកផ្លូវការរបស់ផ្សារទំនើបមួយនេះបានចេញផ្សាយ។
ដោយសារមានតម្រុយពីស្រ្តីជនជាតិចិន ០១ នាក់ ដែលឆ្លងកូវីដ ១៩ បានធ្វើឲ្យសមត្ថកិច្ចបានសុំសហការជាមួយអ្នកគ្រប់គ្រងផ្សារទំនើបអុីអន ១ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ដើម្បីស្វែងរកដានអ្នកដែលពាក់ព័ន្ធ។

តាមលិខិតមួយច្បាប់របស់គណៈកម្មការអន្តរក្រសួងប្រយុទ្ធជំងឺកូវីដ ១៩ បានទទួលការចម្លើយរបស់ស្រ្តីជនជាតិចិន វ័យ ៣១ មានឈ្នោះ Zhan Juan ថា កាលពីថ្ងៃ ១០ កុម្ភៈ ២០២១ នាងបានទៅផ្សាអុីអ៊ន ១ ដើម្បីទិញម្ហូបអាហារ និងសម្ភារៈ។
តម្រុយនេះ បានធ្វើឲ្យសមត្ថកិច្ចបានប្រញាប់ប្រញាប់ ស្នើសុំសហការជាមួយអ្នកគ្រប់គ្រងផ្សារទំនើបអុីអ៊ន ដើម្បីត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ដើម្បីតាមដានទីតាំងអ្នកជំងឺកូវីដ ១៩ និងអ្នកប៉ះពាល់ ដើម្បីបង្ការការឆ្លងចូលក្នុងសហគមន៍៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


