សេដ្ឋកិច្ច
កំណើនផ្សារទំនើប និងម៉ាត អាចប៉ះពាល់ដល់ផ្សារប្រពៃណី ឬរបរលក់ដូរតាមផ្ទះទេ?
កម្ពុជា បាននិងកំពុងអភិវឌ្ឍស្ទើរគ្រប់វិស័យ ជាពិសេសលើវិស័យផ្សារទំនើប និងម៉ាត ជាដើម។ កំណើននៃផ្សារទំនើប និងម៉ាត បានកើនឡើងយ៉ាងឆាប់រហ័សនារយៈពេលចុងក្រោយនេះ។ មានមតិមួយចំនួនលើកឡើងថា តើកំណើននៃផ្សារទំនើប និងម៉ាត អាចប៉ះពាល់ដល់ការលក់ដូររបស់ផ្សារប្រពៃណី ឬរបរលក់ដូរតូចតាចតាមផ្ទះដែរឬទេ?

ការរីកមច្រើននៃផ្សារទំនើប និងម៉ាត គឺជាចរន្តនៃការអភិវឌ្ឍប្រទេស។ នៅក្នុងប្រទេសជឿនលឿន ដូចជា អាមេរិក អឺរ៉ុប ចិន ជប៉ុន កូរ៉េ ថៃ និងវៀតណាម ជាដើម មានការរីកចម្រើនខ្លាំងលើវិស័យផ្សារទំនើប។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ចំពោះការរីកចម្រើនវិស័យផ្សារទំនើប និងម៉ាត គឺអាចប៉ះពាល់ដល់ការលក់ដូរមុខរបរតូចតាចជាលក្ខណៈគ្រួសារខ្លះ តែមិនធំដុមនោះទេ។ លោកបណ្ឌិត បានបន្តថា « ប្រសិនបើអ្នកទិញយល់ថា ផ្សារទំនើបនៅក្បែរផ្ទះ ហើយពួកគាត់ មានលទ្ធភាពអាចទិញទំនិញទាំងអស់នឹងបាន គាត់នឹងទិញ ដោយសារគាត់មានលទ្ធភាពគ្រប់គ្រាន់ ចង់បានសេវាល្អ និងគុណភាពទំនិញ។ នេះអាស្រ័យលើការយល់ឃើញរបស់អ្នកទិញ»។

ដោយឡែក ចំពោះការលក់ដូរតូចតាច ឬអាជីវកម្មបែបប្រពៃណី គឺពឹងផ្អែកទៅលើអ្នកទិញដូចគ្នា អ្នកខ្លះមិនចង់ចូលផ្សារទំនើបឬម៉ាត គេចង់ទិញអីវ៉ាន់តាមផ្សារតូចតាច ឬផ្សារនៅតាមទីប្រជុំជន ដូចជា ផ្សារអូឬស្សី អូឡាំពិច និងផ្សារទួលទំពួងជាដើម គឺជាការសម្រេចចិត្តរបស់ពួកគេ។ ដូច្នេះ ផ្សារតាមបែបប្រពៃណី នៅតែពេញនិយម។
លោកបណ្ឌិត ហុង វណ្ណៈ បានគូសបញ្ជាក់ថា« ខ្ញុំសង្កេតឃើញថា ផ្សារបែបប្រពៃណី ឬផ្សារដែលមានអាយុកាលយូរ ក៏នៅតែមានអតិថិជនគាំទ្រ ចូលទិញរបស់របរជាច្រើនដដែល ពោលគឺនៅតែមានសកម្មភាពជាប្រក្រតី។ ការផ្គត់ផ្គង់ និងការទិញតែងតែមានចំណងទាក់ទងគ្នា អាស្រ័យទៅតាមតម្រូវការ ការយល់ឃើញ ឬតាមចំណាប់អារម្មណ៍ របស់ពួកគាត់»។

ក្នុងកាលៈទេសៈនេះ ដើម្បីឈរជើងបាន ម្ចាស់អាជីវកម្មលក់ដូរទ្រង់ទ្រាយតូច ត្រូវតែពង្រឹងសមត្ថភាព គុណភាព ទៅតាមគោលដៅដែលលក់ដូរនាពេលបច្ចុប្បន្ន។ យើងមិនអាចទប់ស្កាត់នូវការរីកចម្រើន និងការវិវឌ្ឍរបស់សង្គម ទៅលើការអភិវឌ្ឍផ្សារទំនើប និងម៉ាត បានទេ។ នេះជាការបន្ថែមរបស់លោកបណ្ឌិត ហុង វណ្ណៈ។ លោកបន្តដូច្នេះ« យើងក៏មិនអាចលើកទឹកអតិថិជនទាំងអស់ ឱ្យងាកមកទិញទំនិញតាមផ្ទះ ឬទៅទិញនៅផ្សារទំនើបនោះដែរ គឺអាស្រ័យទៅលើការសម្រេចចិត្តរបស់សាធារណជន»។
អ្នកជំនាញសេដ្ឋកិច្ច សង្កត់ធ្ងន់ថា ការរីកចម្រើនផ្នែកផ្សារទំនើប និងផ្សារប្រពៃណី គឺមានសារៈសំខាន់ដូចគ្នា ពោលគឺជាការរួមចំណែកជួយសេដ្ឋកិច្ចបុគ្គល សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម ដែលជាការចាំបាច់។ ប៉ុន្តែ រដ្ឋអាចស្រូបចំណូលតាមរយៈការបង់ពន្ធពីផ្សារទំនើប ច្រើនជាងផ្សារប្រពៃណី ឬរបរលក់ដូរតាចតាច។
សូមបញ្ជាក់ថា ផ្សារទំនើបធំៗលំដាប់អន្តរជាតិចំនួន២ ទៀត ស្ថិតនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នឹងដាក់ដំណើរការនៅចុងឆ្នាំ២០២២នេះ គឺផ្សារទំនើបរបស់ជប៉ុន AEON III និងផ្សារទំនើប ជីបម៉ុងមេហ្កាម៉ល។ ផ្សារទំនើបធំទាំង២នេះ ត្រូវបានចាត់ទុកថា ជាផ្សារទំនើបដែលធំជាងគេនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់។
អ្នកស្រី ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានប្រាប់ព័ត៌មានក្នុងស្រុកថា ការដាក់ដំណើរការផ្សារទំនើបទាំងពីរនេះ ក៏អាចជាការវាយលុក ឬធ្វើឱ្យផ្សារតូចៗ នៅជុំវិញនោះ មានផលប៉ះពាល់ផងដែរ បើសិនជាម្ចាស់ផ្សារតូចៗទាំងនោះ មិនមានអ្វីជាការទាក់ទាញដល់អតិថិជន៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


